ថ្នាក់ដឹកនាំបក្សនិងរដ្ឋចុះសួរសុខទុក្ខនិងជូនពរបុណ្យតេតនៅមូលដ្ឋាន
(VOVWORLD) - នាថ្ងៃដដែល ក្រុមការងារនៃគណៈកម្មាធិការកិច្ចការផ្ទៃក្នុងដឹកនាំដោយលោក Phan Dinh Trac ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹម បានចុះសួរសុខទុក្ខ ប្រគល់អំណោយនិងជូនពរបុណ្យតេតនៅប៉ូស្តិ៍ការពារព្រំដែននៅច្រកទ្វារព្រំដែន A Dot បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Thua Thien-Hue និងស្រុក A Luoi ខេត្ត Thua Thien-Hue។
ប្រធានតុលាការប្រជាជនកំពូលវៀតណាម លោក Nguyen Hoa Binh (នៅកណ្ដាល) និងប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម
លោក Tran Tuan Anh ជូនពរបុណ្យតេតចំពោះបក្សភាគនិងប្រជាជនខេត្ត Quang Ngai។ (រូបថត៖ VOV) |
នាថ្ងៃទី៧ កុម្ភៈ នៅខេត្ត Quang Ngai ប្រធានតុលាការប្រជាជនកំពូលវៀត ណាម លោក Nguyen Hoa Binh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Tuan Anh បានអញ្ជើញចុះសួរសុខ ទុក្ខ ជូនពរបុណ្យតេតចំពោះបក្សភាគ ប្រជាជនខេត្ត Quang Ngai ហើយប្រគល់ អំណោយជិត៤០០កញ្ចប់ជូនដល់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយនិងជនរង គ្រោះដោយសារធាតុគីមីពុល។ នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ngai លោក Nguyen Hoa Binh បានឲ្យដឹងថា៖ “យើងខ្ញុំមានបំណងថា ថ្នាក់ដឹកនាំខេត្ត Quang Ngai នឹងផ្លាស់ប្ដូរថ្មីការត្រិះរិះ។ ប្រភពធនធានពីប្រជាជន សហគ្រាស និងសហ គ្រិនដែលមានការយកចិត្តទុកដាក់ដល់ Quang Ngai ក៏ដូចជាសហគ្រិនស្រុកកំណើត Quang Ngai ក្នុងទូទាំងប្រទេសនៅតែមានច្រើនណាស់”។
នាថ្ងៃដដែល ក្រុមការងារនៃគណៈកម្មាធិការកិច្ចការផ្ទៃក្នុងដឹកនាំដោយលោក Phan Dinh Trac ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹម បានចុះសួរសុខទុក្ខ ប្រគល់អំណោយនិងជូនពរបុណ្យ តេតនៅប៉ូស្តិ៍ការពារព្រំដែននៅច្រកទ្វារព្រំដែន A Dot បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Thua Thien-Hue និងស្រុក A Luoi ខេត្ត Thua Thien-Hue។ លោក Phan Dinh Trac បានប្រគល់អំណោយចំនួន៤០០កញ្ចប់ ក្នុងតម្លៃជាងមួយលានដុងក្នុងមួយកញ្ចប់ជូនដល់គ្រួសារគោលនយោបាយ គ្រួសារ មានស្ថានភាពលំបាកនានាក្នុងតំបន់៕