ថ្នាក់ដឹកនាំបក្សនិងរដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅតាមខេត្ត ក្រុងនានា

(VOVWORLD) -តំណាងគណៈប្រតិភូរដ្ឋសភាខេត្ត Quang Binh បានជូនដំណឹងដល់អ្នកបោះឆ្នោតអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសទាំងមូលនាដើមឆ្នាំ ២០១៩ បូកសរុបមតិ សំណើររបស់អ្នកបោះឆ្នោត ក្រោយសម័យប្រជុំលើកទី ៦ និងពង្រាងរបៀបវារៈសំខាន់ៗមួយចំនួននៃសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាមនីតិកាលទី ១៤។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅតាមខេត្ត ក្រុងនានា - ảnh 1 លោក Nguyen Van Binh ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត រូបថត៖(baoquangbinh.vn)

នាថ្ងៃទី ៨ ខែឧសភានៅទីក្រុង Dong Hoi និងស្រុក Bo Trach ខេត្ត Quang Binh គណៈប្រតិភូរដ្ឋសភាខេត្ត Quang Binh ដឹកនាំដោយ លោក Nguyen Van Binh ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត មុនសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាមនីតិកាលពី ១៤។

អញ្ជើញថ្លែងនៅទីនេះ តំណាងគណៈប្រតិភូរដ្ឋសភាខេត្ត Quang Binh បានជូនដំណឹងដល់អ្នកបោះឆ្នោតអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសទាំងមូលនាដើមឆ្នាំ ២០១៩ បូកសរុបមតិ សំណើររបស់អ្នកបោះឆ្នោត ក្រោយសម័យប្រជុំលើកទី ៦ និងពង្រាងរបៀបវារៈសំខាន់ៗមួយចំនួននៃសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាមនីតិកាលទី ១៤។ ទន្ទឹមនឹងនេះ សមាជិកសភាក៏បានផ្ទៀងស្ដាប់ ទទួលយកមតិ និងសំណើរអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម វប្បធម៌ ការអប់រំនៅខេត្តរបស់អ្នកបោះឆ្នោតផងដែរ។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅតាមខេត្ត ក្រុងនានា - ảnh 2 លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងគណៈប្រតិភូរដ្ឋសភាខេត្ត  Bac Ninh បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំ Cach Bi  ស្រុក Que Vo (រូបថត៖cand.com.vn)

នាថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងគណៈប្រតិភូរដ្ឋសភាខេត្ត  Bac Ninh បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំ Cach Bi  ស្រុក Que Vo។ នៅក្នុងជំនួបនេះ អ្នកបោះឆ្នោតបានវាយតម្លៃខ្ពស់ចំពោះពង្រាងរបៀបវារៈនៃសម័យប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី ១៤ ព្រមទាំងលើកសំណើរអំពីការអភិវឌ្ឍសេដ្ឋកិច្ច សុខមាលភាពសង្គម ការការពារបរិស្ថាន ការធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍និងការសុក្រឹតប្រព័ន្ធច្បាប់។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅតាមខេត្ត ក្រុងនានា - ảnh 3អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក  Tam Binh ខេត្ត Vinh Long  (រូបថត៖ TTXVN)

នាថ្ងៃដដែល អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានដឹកនាំគណៈប្រតិភូរដ្ឋសភាខេត្ត Vinh Long ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក  Tam Binh ខេត្ត Vinh Long មុនសម័យប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី ១៤ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ