ថ្នាក់ដឹកនាំបក្សនិងរដ្ឋទៅសាកសួរសុខទុក្ខនិងជនអំណោយតេតសម្រាប់ជនរួមជាតិភាគតិចនិងកម្មករ

ថ្នាក់ដឹកនាំបក្សនិងរដ្ឋទៅសាកសួរសុខទុក្ខនិងជនអំណោយតេតសម្រាប់ជនរួមជាតិភាគតិចនិងកម្មករ - ảnh 1
លោក Le Hong Anh ជូនអំណោយឲ្យគ្រួសារក្រីក្រ ជនរងគ្រោះដោយ ជាតិគីមីពុលព័ណ៌លឿងទុំនៅឃុំ Vinh Hau ស្រុក Hoa Binh ខេត្ត Bac Lieu


(VOVworld)-នាថ្ងៃទី៩កុម្ភៈ លោក Le Hong Anh សមាជិកការិយាល័យនយោបាយ
និងជាសមជិកអចិន្រ្តៃគណៈលេខា មជ្ឈឹមបក្សបានរួមជាមួយក្រុមការងារនៃមជ្ឈឹម
សមាគម កាកបាតក្រហមវៀតណាម ទៅសាកសួរសុខទុក្ខនិងជូនអំណោយតេត
សម្រាប់ គ្រួសារក្រីក្រ ជនរងគ្រោះដោយជាតិគីមីព័ណ៌លឿងទុំ ជនឯកោនៅខេត្ត
Bac Lieu ភាគខាងត្បូងវៀតណាម ក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាម មមែ
សប្តស័ក២០១៥។ ចំណែកអំណោយនីមួយៗរួមមានសម្ភារៈចាំបាច់និងសាច់ ប្រាក់មានតម្លៃ១លានដុងវៀតណាម សំដៅជួយគ្រួសារក្រីក្រ ជនរងគ្រោះដោយ ជាតិគីមីពុលព័ណ៌លឿងទុំនៅឃុំ Vinh Hau ស្រុក Hoa Binh ខេត្ត Bac Lieu មាន លក្ខណៈទទួលនិទាឃៈរដូវក្នុងបរិយាកាសកក់ក្តៅនិងសុភមង្គល។ នៅទីនេះ
លោក Le Hong Anh បានស្នើខេត្ត Bac Lieu បន្តនូវការយកចិត្តទុកដាក់ និងថែ ទាំជីវភាពរស់នៅខាងសម្ភារៈនិងខាងស្មារតីសម្រាប់ជនមានស្ថានភាពលំបាក ជនជាជនជាតិភាគតិចនៅតំបន់ឆ្ងាយដាច់ស្រយ៉ាលជាពិសេសមិនទុកឲ្យគ្រួសារ
ណាមួយខ្វះខាត និងគ្មានលក្ខណៈទទួលបណ្យតេតឡើយ។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋទៅសាកសួរសុខទុក្ខនិងជនអំណោយតេតសម្រាប់ជនរួមជាតិភាគតិចនិងកម្មករ - ảnh 2
លោក Le Hong Anh ជូនអំណោយឲ្យគ្រួសារក្រីក្រ ជនរងគ្រោះដោយ ជាតិគីមីពុលព័ណ៌លឿងទុំនៅខេត្ត Soc Trang (រូបថតៈ Thach Hong)

     នាថ្ងៃទី១០កុម្ភៈ លោក Le Hong Anh  ក៏បានដឹកនាំក្រុមការងារមជ្ឈឹម សមាគមកាកបាតក្រហមវៀតណាម ទៅសាកសួរសុខទុក្ខ និងជូនអំណោយតេត សម្រាប់គ្រួសារក្រីក្រ ជនរងគ្រោះដោយជាតិគីមីព័ណ៌លឿងទុំ នៅឃុំ Thanh Quoi
ស្រុក My Xuyen ខេត្ត Soc Trang ក្នុងឱកាសបុណ្យតេតប្រពៃណីសប្តស័ក
២០១៥។ នៅទីនេះ លោក Le Hong Anh បានសំណូមពរខេត្ត Soc Trang នាពេល
ខាងមុខ ត្រូវប្រមូលផ្តុំប្រភពកម្លាំងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កែលំអរ
ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន ថែទាំល្អថែមទៀត​ការងារ
សុខុមាលភាពសង្គម និងរក្សាសណ្តាប់ធ្នាប់សង្គម។

        ក្នុងថ្ងៃដដែល លោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញចូលរួមកម្មវិធី “បុណ្យតេតជួបជុំគ្នា” សម្រាប់កម្មករនៅបណ្តា
មណ្ឌលឧស្សាហកម្ម មណ្ឌលកែច្នៃនៅទីក្រុងហាណូយផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ