ថ្នាក់ដឹកនាំបក្សនិងរដ្ឋបានទៅសួរសុខទុក្ខនិងប្រគល់អំណោយបុណ្យចូលឆ្នាំថ្មីជូនដល់ប្រជាជន
(VOVWORLD) - នារសៀលថ្ងៃទី ២២ ខែមករា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយចូលឆ្នាំថ្មីជូនដល់អ្នកជំងឺជាកុមារក្រីក្រនៅមន្ទីរពេទ្យកុមារជាតិ។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជូនអំណោយដល់អ្នកជំងឺជាកុមារនៅមន្ទីរពេទ្យកុមារមជ្ឈុិម |
ថ្លែងទៅកាន់ថ្នាក់ដឹកនាំ កម្មាភិបាលនិងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកុមារមជ្ឈិម ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អះអាងថា៖ បក្សនិងរដ្ឋ តែងតែយកចិត្តទុកដាក់និងចំណាយរាល់ប្រភពកម្លាំងដល់ការងារថែទាំសុខភាពប្រជាជន។
ក៏នារសៀលថ្ងៃទី ២២ ខែមករា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរ ទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទៅសាកសួរសុខទុក្ខនិងប្រគល់អំណោយដល់វីរៈអ្នកម្តាយវៀតណាម គ្រួសារក្រីក្រ គ្រួសារ គោលនយោបាយនិងគ្រួសារដែលមានជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំនៅទូទាំងខេត្ត Nam Dinh ភាគខាងជើងវៀតណាម។
នារសៀលថ្ងៃទី ២២ខែមករា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅសួរសុខទុក្ខនិងចែកអំណោយដល់យុទ្ធជនពិការ គ្រួសារក្រីក្រគ្រួសារគោលនយោបាយនៅខេត្ត Bac Giang ផងដែរ ។
ក្នុងពេលជាមួយគ្នានោះ ក្រុមការងាររបស់រដ្ឋសភា ដឹកនាំដោយលោកស្រី Tong Thi Phong អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា បានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយចំពោះ វីរៈអ្នកម្តាយវៀតណាម ប្រជាជនក្រីក្រ និងគ្រួសារគោលនយោបាយនៅស្រុកព្រៃភ្នំ Cam Thuy (ខេត្តThanh Hoa) ៕