ថ្នាក់ដឹកនាំបក្សនិងរដ្ឋាភិបាលវៀតណាមនឹងជួបសន្ទនាជាមួយអាជីវករឯកជនចំនួន២៥០០នាក់នៅវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ២០១៩

(VOVWORLD) - ការរៀបចំវេទិកានេះគឺសំដៅឆ្ពោះទៅរកការវាយតម្លៃចំពោះដំណើរការរៀបចំអនុវត្ត លទ្ធផលសម្រេចបាន កំហិត ការជំពាក់ជំពិន មូលហេតុនិងបទ ពិសោធន៍ក្រោយរយៈពេល២ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តរបស់មជ្ឈឹមបក្សស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជនអោយក្លាយទៅជាកម្លាំងចលករសំខាន់មួយនៃខឿនសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋាភិបាលវៀតណាមនឹងជួបសន្ទនាជាមួយអាជីវករឯកជនចំនួន២៥០០នាក់នៅវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ២០១៩ - ảnh 1 ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថត៖ baocongthuong)

  វេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ២០១៩ក្រោមប្រធានបទ “អភិវឌ្ឍន៍ សេដ្ឋកិច្ចឯកជន វៀតណាមអោយក្លាយទៅជាកម្លាំងចលករសំខាន់មួយនៃខឿនសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម” នឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២ដល់ ថ្ងៃទី៣ ខែឧសភា នៅរដ្ឋធានីហាណូយ។ ព័ត៌មានពោលខាងលើត្រូវបានគណៈ ចាត់តាំងវេទិកានេះជូនដំណឹងក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី៥ ខែមេសា។

        ការរៀបចំវេទិកានេះគឺសំដៅឆ្ពោះទៅរកការវាយតម្លៃចំពោះដំណើរការរៀបចំអនុវត្ត លទ្ធផលសម្រេចបាន កំហិត ការជំពាក់ជំពិន មូលហេតុនិងបទ ពិសោធន៍ក្រោយរយៈពេល២ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តរបស់មជ្ឈឹមបក្សស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជនអោយក្លាយទៅជាកម្លាំងចលករសំខាន់មួយនៃខឿនសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម។ វេទិកានេះក៏សំដៅផ្សព្វផ្សាយអំពីសមិទ្ធ ផលនិងការរួមវិភាគទាននានារបស់តំបន់សេដ្ឋកិច្ចឯកជនវៀតណាម តាមនោះ លើកកំពស់ការយល់ដឹងអំពីតួនាទី ឋានៈនៃសេដ្ឋកិច្ចឯកជនក្នុងបុព្វហេតុអភិវឌ្ឍ សេដ្ឋកិច្ចសង្គម កសាងនិងការពារមាតុប្រទេស ផងដែរ។

        នៅវេទិកាឆ្នាំនេះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ប្រធានគណៈកម្មាធិការសេដ្ឋ កិច្ចមជ្ឈឹម ថ្នាក់ដឹកនាំរដ្ឋសភា រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងតំបន់ នានា នឹងចូលរួមកិច្ចសន្ទនាជាមួយអាជីវករឯកជនចំនួន២៥០០នាក់។ ទន្ទឹមនឹង នោះ វេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ២០១៩ក៏មានសិក្ខាសាលាឯកទេស ចំនួន៦ ដែលផ្ដោតទៅលើប្រធានបទសំខាន់ៗពាក់ព័ន្ធដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ