ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលតាមមូលដ្ឋាន
(VOVWORLD) - អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមពិធីបុណ្យ មហាសាមគ្គីជនជាតិទាំង មូល ដែលបានរៀបចំឡើងនាថ្ងៃទី១២ខែវិច្ឆិកា នៅភូមិ Dong Tam ឃុំ Tam Lap ស្រុក Phu Giao ខេត្ត Binh Duong។
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសំណេះសំណាលជាមួយប្រជាជណ |
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានសម្តែងក្តីសប្បាយរីករាយ ដោយបានឃើញថាខេត្ត Binh Duong ជាខេត្តមួយក្នុងចំណោមខេត្តទាំង៦ នៅទូទាំងប្រ ទេសដែលទទួលបានចំណូលខ្ពស់ហើយ សេដ្ឋកិច្ច-សង្គមមានការអភិវឌ្ឍគួរឲ្យកត់ សម្គាល់។ លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា៖ “ធ្វើយ៉ាងម៉េចដើម្បីនាំឃុំ Tam Lap មិនត្រឹមតែជាឃុំជនបទថ្មីប៉ុណ្ណោះទេ ថែមទាំងជាឃុំជនបទគំរូទៀត ផង។ ជាឃុំជនបទថ្មីមានលក្ខណៈស្រស់ស្អាត ស្អាតទាំងដងវិថី ស្អាតទាំងច្រកល្ហកក្នុងភូមិ ក៏ដូចជា ស្អាតក្នុងការប្រតិបត្តិ ក្នុងបរិយាកាសរស់នៅ ក៏ដូចជា ក្នុងការជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ភូមិ Dong Tam ”។
ក្នុងឱកាសរំលឹកខួបលើកទី៨៨នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨ ខែ វិច្ឆិកា១៩៣០-ថ្ងៃទី១៨ខែវិច្ឆិកា២០១៨) ថ្នាក់ដឹកនាំខេត្ត Nghe An បានចុះមូល ដ្ឋានចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលផងដែរ៕