ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមជូនពរឆ្នាំថ្មីប្រពៃណីជនរួមជាតិនៅតាមតំបន់
(VOVWORLD) - នាព្រឹកថ្ងៃទី២៤ ខែមករា ក្រុមការងារនៃរដ្ឋសភា វៀតណាមដឹកនាំដោយ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានទៅសាកសួរសុខទុក្ខនិង ប្រគល់អំណោយបុណ្យតេតជូនចំពោះបណ្ដាគ្រួសារគោលនយោបាយ ជនមាន គុណូបការៈចំពោះបដិវត្តន៍ កុមារដែលមានស្ថានភាពរស់នៅលំបាក គ្រួសារក្រីក្រ និងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ នៅខេត្ត Hau Giang ភាគខាង ត្បូងវៀតណាម។
ក្រុមការងារនៃរដ្ឋសភា វៀតណាមដឹកនាំដោយ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានទៅសាកសួរសុខទុក្ខនិង ប្រគល់អំណោយបុណ្យតេតជូនចំពោះគ្រួសារមានគុណូបការៈ នៅខេត្ត Hau Giang |
ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសាកសួរសុខទុក្ខបណ្ដាអតីតយុទ្ធជន គ្រួសារយុទ្ធជនពិការនិងយុទ្ធ ជនពលី ព្រមទាំងអះអាងថា បក្សនិងរដ្ឋចងចាំជានិច្ចចំពោះពលីកម្មដ៏ខ្ពង់ខ្ពស់ របស់យុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារយុទ្ធជនពលី ជនមានគុណូបការៈចំពោះ បដិវត្តន៍ ក៏ដូចជា ជានិច្ចកាលយកចិត្តទុកដាក់ ថែទាំដល់ជីវភាពរស់នៅទាំងខាង សម្ភារៈនិងស្មារតីរបស់ប្រជាជនគ្រប់រូបផងដែរ។
អញ្ជើញចូលរួមកម្មវិធីប្រគល់អំណោយបុណ្យតេតនៅមជ្ឈមណ្ឌលសន្និសីទខេត្ត Hau Giang លោកស្រីប្រធានរដ្ឋសភាបានប្រគល់អំណោយចំនួន១៧០ចំណែក ជូនចំពោះគ្រួសារគោលនយោបាយ ជនមានគុណូបការៈចំពោះបដិវត្តន៍ កុមារ ដែលមានស្ថានភាពរស់នៅលំបាក គ្រួសារក្រីក្រនិងជនរងគ្រោះដោយជាតិគីមី ពុលពណ៌លឿងទុំ។
នាព្រឹកថ្ងៃដដែល ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមលោក Vo Van Thuong រួមជាមួយតំណាងមជ្ឈឹមសមាគមន៍កាកបាទក្រហមវៀតណាម និងតំណាងខេត្ត Lang Son បានទៅសាកសួរសុខទុក្ខនិងប្រគល់អំណោយបុណ្យ តេតជូនចំពោះគ្រួសារគោលនយោបាយ គ្រួសារមានគុណូបការៈចំពោះបដិវត្តន៍ និងគ្រួសារក្រីក្រនៅស្រុកព្រំដែន Van Lang ខេត្ត Lang Son។
អនុប្រធានរដ្ឋសភាលោក Do Ba Ty និងគណៈប្រតិភូសមាជិកសភា មណ្ឌលខេត្ត Lao Cai ក៏បានទៅជូនពរឆ្នាំថ្មីប្រពៃណី២០១៩ចំពោះកងកម្លាំង ប្រដាប់អាវុធនិងគ្រួសារក្រីក្រ គ្រួសារគោលនយោបាយនានានៅខេត្ត Lao Cai ផងដែរ៕