(VOVworld) - នាថ្ងៃទី១២ កុម្ភៈ លោក Nguyen Thien Nhan សមាជិកការិយាល័យ
នយោបាយ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានទៅ
សាកសួរសុខទុក្ខ ជូនអំណោយបុណ្យតេតសំរាប់គ្រួសារក្រីក្រនិងប្រគល់ អាហា
រូបករណ៍ជូនសិស្សានុសិស្ស និសិត្សដែលឆ្លងកាត់ការលំបាករៀនសូត្រពូកែនៅ
ខេត្ត Tra Vinh ភាគខាងត្បូងវៀតណាម។នាថ្ងៃដដែល លោក Nguyen Thien Nhan ក៏បានទៅសាកសួរសុខទុក្ខ ជូនអំណោយបុណ្យតេតសំរាប់សមាគមសាមគ្គី
ព្រះសង្ឃស្នេហារជាតិនៅខេត្ត Tra Vinh ផងដែរ។
|
លោក Nguyen Thien Nhan ជូនអំណោយបុណ្យតេតសំរាប់គ្រួសារ
ក្រីក្រនៅខេត្ត Tra Vinh (រូបថត៖VGP) |
ក៏ក្នុងថ្ងៃនេះដែរ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានទៅ
សាកសួរសុខទុក្ខ ជូនពរបុណ្យតេតថ្នាក់ដឹកនាំបក្សភាគនិងប្រជាជនខេត្ត Ha
Nam ភាគខាងជើងវៀតណាម។លោកស្រីបានក្រើនរំលឹកថ្នាក់ដឹកនាំតំបន់
អនុវត្តល្អនូវ ការងារគាំពារសង្គម យកចិត្តទុកដាក់ដល់មុខសញ្ញាគោល
នយោបាយ ជនមាន គុណូបការៈ ជនក្រីក្រ ជាពិសេសគឺក្នុងឱកាសបុណ្យ
តេតនេះ៕