ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសង្រីលង្កា

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសង្រីលង្កា - ảnh 1
រដ្ឋសភាវៀតណាមជានិច្ចកាលគាំទ្រនិងមានគោលបំណងសហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយរដ្ឋសភាស្រីលង្កាដើម្បីនាំទំនាក់ទំនងទ្វេភាគី
 (VNA)

(VOVworld) – នារសៀលថ្ងៃទី ១៧ មេសា អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី ស្រីលង្កា លោក Ranil Wickremesinghe ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវ ការនៅវៀតណាម។ លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះ ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីសង្រីលង្កានៅវៀតណាមគឺជា របត់សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អគ្គលេខាលោក Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរនាំចេញវិធានការជាក់ស្តែងដើម្បីអនុវត្តកិច្ចព្រម ព្រៀងដែលទទួលបានយ៉ាងឆាប់ៗ។

រដ្ឋសភាវៀតណាមជានិច្ចកាលគាំទ្រនិងមានគោលបំណងសហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយរដ្ឋសភាស្រីលង្កាដើម្បីនាំទំនាក់ទំនងទ្វេភាគី វៀតណាម-ស្រីលង្កាឡើងកំពស់ថ្មីមួយ។ នេះគឺជាការអះអាងរបស់ប្រធានរដ្ឋ សភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅពិធីទទួលជួបសន្ទនា ជាមួយនាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe នារសៀលថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ។ ក្រៅពីការបង្កើនកិច្ចសហប្រតិបត្តិការរវាង រដ្ឋសភានៃប្រទេសទាំងពីរ ស្តីអំពីបញ្ហានៅសមុទ្រខាងកើត លោកស្រី Nguyen Thi Kim Ngan បានថ្លែងអំណរគុណចំពោះស្រីលង្កាដែលមានទស្សនៈដ៏ច្បាស់ លាស់។ វៀតណាមអំពានាវនឲ្យប្រទេសទាក់ទិននានាគោរពរច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា អ.ស.ប. ស្តីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe មានគោលបំណងថា៖ ប្រទេសទាំងពីរមានវិធានការជាក់ស្តែងងសំដៅជំរុញពាណិជ្ជកម្មឲ្យបានខ្លាំងក្លា ថែមទៀត។ ព្រមទាំង បង្កើនការជួយប្រាស្រ័យការជួបប្រាស្រ័យប្រជាជនវប្បមធ៌ សាសនានិងយុវជន ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ