ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមទៅសួរសុខទុក្ខនិងជូនអំណោយចំពោះគ្រួសារ ក្រីក្រនិងគ្រួសារមានស្ថានភាពលំបាកនៅបណ្ដាតំបន់
(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរ ឯកស័ក ២០១៩ នាថ្ងៃទី៣០ ខែ មករា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មីនិងប្រគល់អំណោយជូនចំពោះគ្រួសារក្រីក្រ និងកុមារមានស្ថានភាព លំបាកនានា នៅឃុំ Thung Nai និង Binh Thanh ស្រុក Cao Phong ខេត្ត Hoa Binh។
ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ប្រគល់អំណោយចូនចំពោះកុមារមានស្ថានភាពរស់នៅលំបាក (រូបថត៖ TTXVN) |
ចែករំលែកស្ថានភាពលំបាករបស់បណ្ដាក្រុមគ្រួសារ ឧបនាយករដ្ឋ មន្រ្តីលោក Vuong Dinh Hue បានអះអាងថា គោលជំហររបស់បក្សនិងរដ្ឋនោះគឺ ជានិច្ចកាលខិតខំប្រឹងប្រែងដើម្បីអោយជនក្រីក្រណាក៏បានទទួលអំណរបុណ្យ តេត ផងដែរ។ ការលើកកំពស់ជីវភាពទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន ជាពិសេសគឺជនក្រីក្រ ក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ។ លោកឧប នាយករដ្ឋមន្រ្តីបានសួរសុខទុក្ខព្រមទាំងជូនពរឆ្នាំថ្មីចំពោះប្រជាជនទាំងមូលនៅខេត្ត Hoa Binh ក៏ដូចជាមានគោលបំណងថា ប្រជាជនគ្រប់រូបនឹងបន្តឧស្សាហ៍ ព្យាយាមធ្វើពលកម្ម ផលិតកម្ម ដើម្បីសម្រេចបាននូវសមិទ្ធផលល្អជាច្រើនថែម ទៀត។ ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្រ្តីបានប្រគល់អំណោយចំនួន ៥០០ចំណែកជូនចំពោះគ្រួសារក្រីក្រ អំណោយចំនួន៣០០ចំណែកជូនចំពោះ សិស្សានុសិស្សមានស្ថានភាពលំបាក ផងដែរ។
នាថ្ងៃដដែល លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានទៅសាកសុខទុក្ខនិងជូនពរបុណ្យតេតប្រពៃណីចំពោះបណ្ដា កម្មាភិបាលនិងយុទ្ធជននៅអង្គភាពយោធាមួយចំនួនក្នុងតំបន់៕