ថ្នាក់ដឹកនាំបក្សនិងរដ្ឋឡាវទទួលជួបអនុប្រធានរដ្ឋសភាវៀតណាម Uong Chu Luu

ថ្នាក់ដឹកនាំបក្សនិងរដ្ឋឡាវទទួលជួបអនុប្រធានរដ្ឋសភាវៀតណាម Uong Chu Luu - ảnh 1
នាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavong និងអនុប្រធានរដ្ឋសភាវៀតណាម Uong Chu Luu(vov)

(VOV)_នាព្រឹកថ្ងៃទី ២៩ កក្កដា នៅទីក្រុងវៀងច័ន្ទ (ឡាវ) នាយករដ្ឋ​មន្ត្រីឡាវ  លោក Thongsing Thammavong និងអនុប្រធានរដ្ឋឡាវ ​លោក ​Bounnhang Volachit បានទទួលជួបសន្ទនាជាមួយគណះប្រតិភូរដ្ឋសភា​វៀតណាម ដឹកនាំដោយអនុប្រ
ធានរដ្ឋសភា​ លោក Uong Chu Luu ដែល​កំពុង​បំពេញទស្សនកិច្ចនៅឡាវ។ ថ្លែង មតិនៅទីនេះ អនុប្រធាន​រដ្ឋសភា​ Uong Chu Luu បានជូនពរនូវរាល់សមិទ្ធិ ផល
ដែល ប្រជាជនឡាវ​ទទួលបានក្នុងរយះពេលកន្លងទៅ និងសង្កត់ធ្ងន់ថា÷ រដ្ឋសភា
វៀតណាម ​វាយតំលៃខ្ពស់ចំពោះរាល់ការផ្តើមគំនិតថ្មីរបស់រដ្ឋសភាឡាវ ក្នុងការរៀប
ចំ សិក្ខាសាលាជំនាញ ស្ដីពីការបំរើកិច្ចសហប្រតិបត្តិការវិនិយោគ ក៏ដូចជាការចូលរួម​សហគមន៍សេដ្ឋកិច្ចអាស៊ាន នាឆ្នាំ ២០១៥ នៃប្រទេសទាំងពីរ។ អនុប្រធាន​រដ្ឋសភា​ 
Uong Chu Luu បានអះអាងថា÷​បក្សរដ្ឋ រដ្ឋសភា និងប្រជាជន​វៀត​ណាមនឹងធ្វើអស់
ពី កម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីពូនជ្រុំអោយទំនាក់ទំនង​ពិសេស រវាងវៀតណាម
និង ឡាវកាន់តែអភិវឌ្ឍន៍ចីរភាព ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីសុភមង្គលរបស់ ប្រជា ជន និងសន្តិភាព ការអភិវឌ្ឍន៍និងភាពសម្បុររុងរឿងក្នុងតំបន់និងអន្តរជាតិ។

បណ្ដាថ្នាក់ដឹកនាំឡាវ បានថ្លែងអំណរគុណបក្ស រដ្ឋ និងប្រជាជនវៀតណាម 
បានជួយឧបត្ថម្ភឡាវ ក្នុងរយះពេលកន្លងទៅ និងមានគោលបំណងថា÷ ក្នុងរយះ
ពេលខាងមុខនេះ ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការ​ វិនិយោគ រួមចំណែក
ជំ​រុញទំនាក់ទំនងសហប្រតិបត្តិការ ចំណងមិត្តភាព​ពិសេសរវាងឡាវនិង​វៀតណាម ​ឡើងកំរិតថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ