ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចុះសួរសុខទុក្ខនិងជូនអំណោយនៅតាមមូលដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២២

(VOVWORLD) - នារសៀលថ្ងៃទី ១៨ មករា លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋ រួមជាមួយក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខនិងជូនអំណោយបុណ្យតេត នៅស្រុក My Tu ខេត្ត Soc Trang។ 
ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចុះសួរសុខទុក្ខនិងជូនអំណោយនៅតាមមូលដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២២ - ảnh 1អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ប្រគល់អំណោយដល់គ្រួសារក្រីក្រនៅស្រុក My Tu  ខេត្ត Soc Trang (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធីប្រគល់អំណោយ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានស្នើឲ្យខេត្ត Soc Trang បន្តអភិក្រមរាល់ប្រភពធនធានយ៉ាងឆាប់រហ័ស ជាពិសេសកម្មវិធីគោលដៅជាតិចំនួនបី គឺកម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មី; ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំសម្រាប់ដំណាក់កាល ២០២១ - ២០៣០; កញ្ចប់ថវិកាចំនួន ៣៥០ ពាន់ពាន់លានសម្រាប់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់រយៈពេលពីរឆ្នាំ ២០២២-២០២៣។

ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Soc Trang លើកនេះ ក្រុមការងាររបស់លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានប្រគល់ផ្ទះមេត្តាធម៌ចំនួន ១៤ ខ្នង ដល់ខេត្ត Soc Trang និងអំណោយចំនួន ៧៥០ កញ្ចប់; ចែកអំណោយដល់គ្រួសារក្រីក្រ និងសិស្សក្រីក្រនៅស្រុក My Tu និងមជ្ឈមណ្ឌលគាំពារសង្គមខេត្ត Soc Trang។

នាថ្ងៃដដែល គណៈប្រតិភូលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សដឹកនាំដោយលោក Nguyen Trong Nghia ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមបានអញ្ជើញចុះសួរសុខទុក្ខនិងជូនអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២២ ដល់ពលករនិងគ្រួសារក្រីក្រនៅខេត្ត Tien Giang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ