ថ្នាក់ដឹកនាំបក្សរដ្ឋចូលរួមនិងបញ្ជាណែនាំមហាសន្និបាតដំណាងបក្សភាគខេត្ត Tuyen Quang និង Thua Thien Hue

ថ្នាក់ដឹកនាំបក្សរដ្ឋចូលរួមនិងបញ្ជាណែនាំមហាសន្និបាតដំណាងបក្សភាគខេត្ត Tuyen Quang និង Thua Thien Hue - ảnh 1
ថ្នាក់ដឹកនាំបក្សរដ្ឋចូលរួមនិងបញ្ជាណែនាំមហាសន្និបាតដំណាងបក្សភាគខេត្ត Tuyen Quang និង Thua Thien Hue


        Vovworld-នាថ្ងៃទី២៣តុលាអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen
Phu Trong បានអញ្ចើញចូលរួមនិងថ្លែងមតិបញ្ជាណែនាំមហាសន្និបាត​បក្សភាគ
ខេត្ត Tuyen Quang។ លើកសសើររាល់ស្នាដៃដែលបក្សភាគរដ្ឋអំណាច​និងជនរួមជាតិ
បណ្ដាជនជាតិខេត្ត Tuyen Quang បង្កើតឡើងក្នុងអាណត្តិ​២០១០-២០១៥។ នាពេល
ខាងមុខ Tuyen Quang ត្រូវប្រមូលផ្ដុំកែទម្រង់រដ្ឋបាល​យុត្តិធម៍កែលំអរបរិយាកាស
វិនិយោគអាជីវកម្មចលនានិងប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពនូវប្រភពកំលាំង
សំរាប់វិនិយោគអភិវឌ្ឍន៍។ អគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

        “ខេត្ត Tuyen Quang ត្រូវអនុវត្តល្អនូវគោលនយោបាយសុខុមាលភាពសង្គម​
ប្រមូលផ្ដុំ​អនុវត្តប្រកបដោយប្រសិទ្ធិភាពកម្មវិធីកាត់បន្ថយភាពក្រីក្រពិសេសគឺ​ដំបន់
ឆ្ងាយដាច់ស្រយាលនិងដំបន់ជនជាតិភាគតិច។​ យកចិត្តទុកដាក់ដល់​កិច្ចការ
​អភិរក្សពង្រីកប្រពៃណីនិងទំនៀមទំលាប់ល្អប្រសើររបស់ជនជាតិភាគតិច។”

        នាថ្ងៃដដែលមហាសន្និបាតបក្សភាគខេត្ត Thua Thien Hue បាន​បើក​នៅទីក្រុង
Hue។ អញ្ចើញចូលរួមនិងថ្លែងមតិបញ្ជានៅមហាសន្និបាត សមាជិក​ការិយាល័យ
នយោបាយអចិន្ត្រៃយ៍គណៈលេខាលោក Le Hong Anh បានរំលឹក​ថា ក្នុងអាណត្តិ
២០១៥-២០២០បក្សភាគខេត្ត Thua Thien Hue ត្រូវផ្សាភ្ជាប់ការ​អនុវត្តសេចក្តីសំរេច
ចិត្តមហាសន្និបាតជាមួយភារកិច្ចកសាងអភិវឌ្ឍន៍ខេត្ត Thua Thien Hue និងនគរ Hue
ដល់ឆ្នាំ២០២០។ ទន្ទឹមនឹងនោះប្រមូលផ្ដុំ​រៀបចំឡើង​វិញរចនាសម្ព័ន្ធសេដ្ឋកិច្ចផ្សា
ភ្ជាប់នឹងផ្លាស់ប្តូររូបសណ្ឋានកំណើនតាមទិសដៅកំណើនបៃតងនិងសេដ្ឋកិច្ចបញ្ញា
ប្រមូលផ្ដុំគ្រប់ប្រភពកំលាំងដើម្បីកសាងខេត្ត Thua Thien Hue ក្លាយទៅជាទីក្រុង
ចំណុះមជ្ឈឹមមានអត្តសញ្ញាណដោយឡែក​នៃ​ដំបន់ដីវប្បធម៍ Hue៕

ប្រតិកម្មទៅវិញ

ផ្សេងៗ