ថ្នាក់ដឹកនាំបក្សរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Gaoli


ថ្នាក់ដឹកនាំបក្សរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Gaoli  - ảnh 1
ថ្នាក់ដឹកនាំបក្សរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Gaoli (Image: VOV)

(VOVworld) – នាសៀលថ្ងៃទី ១៧ កក្កដា ក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូ
ជាន់ខ្ពស់បក្សកម្មុយនិស្តចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក
Zhang Gaoli ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមនេះ អគ្គលេខាបក្ស
កម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះ
ដំណើរទស្សនកិច្ចរបស់លោក  Zhang Gaoli  ហើយមានគោលបំណងថា៖
ភាគីទាំង ២ អនុវត្តយ៉ាងម៉ឺងម៉ាត់ការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ
បក្សទាំង ២ បង្កើនការជួបប្រាស្រ័យកិច្ចសហប្រតិបត្តិការជាក់ស្តែងលើ គ្រប់
វិស័យដោះស្រាយជាជំហានៗបណ្ដាបញ្ហានៅសេសសល់ដើម្បីផលប្រយោជន៍
របស់ប្រជាពលរដ្ឋវៀតណាម-ចិននិងដើម្បីសន្តិសភាពស្ថិរភាពក្នុងតំបន់។
នាថ្ងៃដដែលប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ក៏បានជួប
សន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Gaoli ផងដែរ។

នាព្រឹកថ្ងៃទី ១៨ កក្កដា​ ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Gaoli បានជួបមុខ
ជាមួយឥស្សរជនមិត្តភាពជាមួយចិននិងទស្សនាកាតាំងពិពណ៌រ “លោក
ប្រធាន ហូជីមិញជាមួយទំនាក់ទំនងវៀតណាម-ចិន” នៅសារមន្ទីលោក
ប្រធានហូជីមិញ នៅទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ