ថ្នាក់ដឹកនាំបក្សរដ្ឋអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព
(VOVWORLD) - អញ្ជើញចូលរួមធិធីនេះ មានវត្តមាន៖ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោកប្រធានរដ្ឋសភា Vuong Dinh Hue និងលោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan។
ថ្នាក់ដឹកនាំបក្សរដ្ឋអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព |
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៣ នាព្រឹកថ្ងៃទី ១៩ មករា គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញដាក់កម្រងផ្កា និង គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព។ អញ្ជើញចូលរួមធិធីនេះ មានវត្តមាន៖ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោកប្រធានរដ្ឋសភា Vuong Dinh Hue និងលោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan។
ក្រោយមក គណៈប្រតិភូបានអញ្ជើញទៅដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញានក្ខន្ធវីរយុទ្ធជនពលីនៅផ្លូវ Bac Son ទីក្រុងហាណូយ៕