ថ្នាក់ដឹកនាំបក្សអញ្ជើញចូលរួមមហាសន្និបាតបក្សភាគខេត្ត Ha Tinh

ថ្នាក់ដឹកនាំបក្សអញ្ជើញចូលរួមមហាសន្និបាតបក្សភាគខេត្ត Ha Tinh - ảnh 1
ទិដ្ឋភាពនៃមហាសន្និបាត

(VOVworld) - មហាសន្និបាតបក្សភាគខេត្ត Ha Tinh ភាគកណ្ដាលវៀតណាមលើក
ទី១៨បានប្រារព្ធនាព្រឹកថ្ងៃទី១៧ តុលា ដោយមានការចូលរួមរបស់ប្រធាន រដ្ឋសភា
វៀតណាមលោក Nguyen Sinh Hung ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc។
ថ្លែងមតិបញ្ជាណែនាំមហាសន្និបាត ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc
បានស្នើរឲ្យខេត្ត Ha Tinh ក្នុងអាណត្តិខាងមុខនេះគប្បី ប្រមូលផ្ដុំកសាងមណ្ឌល
សេដ្ឋកិច្ច Vung Ang ក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហ កម្ម សេវាកម្មកំពង់ផែធំនៃ
ទូទាំងប្រទេស តំបន់និងអន្តរជាតិ។រួមជាមួយការអភិ វឌ្ឍន៍សេដ្ឋកិច្ច ខេត្ត Ha Tinh
ត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍វិស័យវប្បធម៌ សង្គម សុខាភិបាល អប់រំ
បង្កើតការងារធ្វើ ធានាសន្តិសុខសង្គម កសាងខេត្ត Ha Tinh ក្លាយទៅជាខេត្តឧស្សា
ហកម្មទំនើបយ៉ាងឆាប់រហ័សទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ