ថ្នាក់ដឹកនាំបណ្ដាតំបន់ជូនពរសហគមន៍គ្រិស្តសាសនិកក្នុងឱកាសបុណ្យណូអែល ២០១៤


ថ្នាក់ដឹកនាំបណ្ដាតំបន់ជូនពរសហគមន៍គ្រិស្តសាសនិកក្នុងឱកាសបុណ្យណូអែល ២០១៤  - ảnh 1
ថ្នាក់ដឹកនាំបណ្ដាតំបន់ជូនពរសហគមន៍គ្រិស្តសាសនិកក្នុងឱកាសបុណ្យណូអែល ២០១៤
 (Image: baotayninh.vn)

(VOVworld) – នាថ្ងៃទី ២៣ ធ្នូ ថ្នាក់ដឹកនាំខេត្ត Thua Thien Hue (ភាគកណ្ដាល​វៀតណាម) បានទៅសាកសួរសុខទុក្ខនិងជូនពរអាសឺវ៉ែកទីក្រុង Hue ក្នុងឱកាស បុណ្យណូអែលឆ្នាំ
២០១៤។ តាងនាមអាសឺវ៉ែកទីក្រុង Hue អាសឺវ៉ែក Le Van Hong បានសម្តែងក្តីសម្បាយ
រីករាយចំពោះការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់ខេត្តនាពេលកន្លងទៅ ហើយជឿជាក់
ថា​៖ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំខេត្តនឹងបន្តទទួលបានសមិទ្ធិលេចធ្លោជាង
ទៀតនាពេលខាងមុខ។ អាសឺវ៉ែក Le Van Hong បានអះអាងថា៖ បណ្ដាអ្នកមុខអ្នក
ការកាតូលិកនិងសហគមន៍ គ្រិស្តសាសនិកនៅទីក្រុង Hue ជានិច្ចកាលរួមជាមួយ
រដ្ឋអំណាចនិងប្រជាជនទាំងមូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ
កាន់តែអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត។ ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំខេត្ត Tay
Ninh បានទៅជូនពរបណ្ដាអ្នកមុខអ្នក ការកាតូលិកនិងគ្រឹស្តសាសនិកក្នុងតំបន់។
ថ្លែងមតិនៅទីនេះ បណ្ដាថ្នាក់ដឹកនាំខេត្ត Tay Ninh មានគោលបំណងថា៖ សហគមន៍
គ្រិស្តសាសនិកបន្តអនុវត្តទិសស្លោក “រស់ ល្អខាងផ្លូវលោក-ខាងផ្លូវធម៌” ប្រតិបត្តិល្អ
តាមការផ្តួចផ្តើមគំនិតរបស់បក្សរដ្ឋ រួមចំណែក ក្នុងមហាផែនសាមគ្គីភាពជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ