ថ្នាក់ដឹកនាំបណ្តាប្រទេសផ្ញើរសារចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi

(VOVWORLD) -  ទទួលបានដំណឹងអតីតអគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Do Muoi បានទទួលមរណភាព ថ្នាក់ដឹកនាំនៃព្រះរាជាណា ចក្រកម្ពុជា សហព័ន្ធរុស្ស៊ី និងគណបក្សនយោបាយជាច្រើន បានផ្ញើសារទូរលេខនិងសារលិខិតចូលរួមរំលែកទុក្ខដល់ថ្នាក់ដឹកនាំបក្ស  រដ្ឋ ប្រជាជនវៀតណាមនិងក្រុមគ្រួសារ សព អតីតអគ្គលេខាបក្ស លោក Do Muoi ផងដែរ។

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខដល់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ។

មុននេះ ប្រធានគណៈបក្សប្រជាជនកម្ពុជា សម្តេចតេជោហ៊ុនសែនក៏បានអញ្ជើញផ្ញើរសារទូរលេខចូលរួមរំលែកទុក្ខជូនចំពោះអគ្គលេខាបក្ស លោក Nguyen Phu Trong ផងដែរ។

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev ក៏បានអញ្ជើញសារទូរលេខចូលរួមរំលែកទុក្ខចំពោះអគ្គលេខាបក្ស លោក Nguyen Phu Trong ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ