ថ្នាក់ដឹកនាំបណ្តាប្រទេសលើពិភពលោកផ្ញើរសារទូរលេខអបអរសាទរអគ្គលេខាបក្ស លោក Nguyen Phu Trong បានជ្រើសតាំងកាន់ដំណែងប្រធានរដ្ឋ

(VOVWORLD) -  ក្នុងឱកាសដែលអគ្គលេខាគណៈកម្មា ធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ត្រូវបានរដ្ឋសភាវៀតណាមនីតិកាលទី១៤ បោះឆ្នោត ជ្រើសតាំងកាន់ដំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្នាក់ដឹកនាំនៃបណ្តាប្រទេសលើទូទាំងពិភពលោក បានផ្ញើរសារទូរលេខអបអរសាទរផងដែរ។

ក្នុងសារទូរលេខអបអរសាទររបស់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តចិន ប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងថា នឹងផ្តោតការយកចិត្តទុកដាក់ពិសេសសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងចិន-វៀតណាម។ លោក Xi Jinping បានគូសបញ្ជាក់ថា ចិននឹងត្រៀមខ្លួនជាស្រេច រួមជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong ពង្រឹងនិងពង្រីកនូវទំនាក់ទំនងភាពជាដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍឡើងកម្ពស់ថ្មី។

អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Bounnhang Vorachith បានអះអាង នូវការជឿជាក់យ៉ាងមុតមាំថា  ក្រោមការដឹកនាំរបស់លោក Nguyen Phu Trong ក្នុងតំណែងថ្មី បក្ស រដ្ឋនិងប្រជាជនវៀតណាម នឹងបន្តទទួលបានជោគជ័យថ្មី ធំធេងជាង ហើយទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងវៀតណាមនិងឡាវនឹងបន្តអភិវឌ្ឍន៍ដោយឥតឈប់ឈរ។

ក្នុងពេលជាមួយគ្នានោះ សារទូរលេខរបស់លេខាទី១នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា លោក Raúl Modesto Castro Ruz ; ប្រធានក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីនៃសាធារណៈរដ្ឋគុយបា Miguel Mario Díaz-Canel Bermudez បានអះអាងពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ចំណែក ប្រធានាធិបតីរុស្ស៊ី លោក Vladimir  Putin បានសង្កត់ធ្ងន់ថា លទ្ធផលនៃការបោះឆ្នោតរបស់រដ្ឋសភាវៀតណាម បង្ហាញពីកិត្យានុភាពខ្ពស់របស់លោក Nguyen Phu Trong នៅក្នុងអំឡុងពេលកាន់ដំណែងខ្ពស់របស់បក្សនិងរដ្ឋវៀតណាម។ ទន្ទឹមជាមួយគ្នានេះ ជាការទទួលស្គាល់នូវគុណបំណាច់របស់លោក ក្នុងការដោះស្រាយរាល់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការពង្រឹងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។  ប្រធានាធិបតីលោក Putin ក៏បានសម្តែងនូវជំនឿទុកចិត្តថា ភាគីទាំងពីរនឹងបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីពង្រឹងនូវភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ