ថ្នាក់ដឹកនាំប្រទេសជាច្រើនផ្ញើរសារទូរលេខចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang

(VOVWORLD) - នាថ្ងៃទី២២ ខែកញ្ញា អនុប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិនលោក Wang Qishan បានផ្ញើរសារទូរលេខចូលរួមរំលែកទុក្ខជូន អនុប្រធានរដ្ឋវៀត ណាមលោកស្រី Dang Thi Ngoc Thinh ចំពោះមរណភាពរបស់ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang។
ថ្នាក់ដឹកនាំប្រទេសជាច្រើនផ្ញើរសារទូរលេខចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang - ảnh 1 ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang


នាថ្ងៃទី២១ ខែកញ្ញា ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនលោក Li Zhanshu បានផ្ញើរសារទូរលេខ ចូលរួមរំលែកទុក្ខជូនប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចំពោះមរណភាពរបស់ប្រធានរដ្ឋលោក Tran Dai Quang។ នាថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ក៏បានផ្ញើរសារទូរលេខចូលរួមរំលែកទុក្ខ ជូនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ផងដែរ។

        នាថ្ងៃទី២១ ខែកញ្ញា នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានផ្ញើរសារទូរលេខជូននាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដោយចូលរួមរំលែកទុក្ខចំពោះ មរណភាពរបស់ប្រធានរដ្ឋលោក Tran Dai Quang។ សារទូរលេខចូលរួមរំលែកទុក្ខនេះមានខ្លឹមសារ ថា៖ “មរណភាព របស់ឯកឧត្តម ត្រាន់ ដាយក្វាង នេះ គឺជាការបាត់បង់ដ៏ធំធេងនៃថ្នាក់ដឹកនាំដ៏ល្អ និងគួរឲ្យកោតសរសើរម្នាក់របស់ប្រទេសនិងប្រជាជនវៀតណាម និងជាការបាត់ បង់មិត្តដ៏ល្អរបស់កម្ពុជា។ ក្នុងខណៈដ៏សោកសង្រែងនេះ ការឧទ្ទិសនិងការបួង សួងរបស់ខ្ញុំ ស្ថិតនៅជាមួយឯកឧត្តមនិងប្រជាជនវៀតណាមជានិច្ច”។

        នាថ្ងៃដដែល ប្រធានស្ដីទីព្រឹទ្ធសភាកម្ពុជាលោក នៃ ប៉េណា បានផ្ញើរសារ ទូរលេខរំលែកទុក្ខជួនប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចំពោះមរណភាពរបស់ប្រធានរដ្ឋលោក Tran Dai Quang។

        លេខាទីមួយបក្សកុម្មុយនិស្តគុយបាលោក Raul Castro Ruz នាថ្ងៃទី២១ ខែកញ្ញា បានផ្ញើរសារទូរលេខចូលរួមរំលែកទុក្ខជូនអគ្គលេខាគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ចំពោះមរណភាព របស់ប្រធានរដ្ឋលោក Tran Dai Quang។ សារទូរលេខរំលែកទុក្ខនេះមានខ្លឹមសារថា៖ “ខ្ញុំពិតជាសោកសៅយ៉ាងក្រៃលែងដោយបានទទួលដំណឹងមរណភាព របស់ សមមិត្ត Tran Dai Quang ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាម។ តាងនាមបក្សកុម្មុយនិស្ត ប្រជាជនគុយបា និងខ្ញុំផ្ទាល់ខ្លួន សូមសម្ដែង នូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះសមមិត្ត ក៏ដូចជាចំពោះក្រុម គ្រួសាររបស់សមមិត្ត Tran Dai Quang ផងដែរ។ សមមិត្ត Tran Dai Quang ជា មិត្តដ៏ស្និទ្ធស្នាលមួយរូបរបស់ប្រទេសគុយបា និងជាអ្នកដែលជំរុញយ៉ាងខ្លាំងនូវទំនាក់ ទំនងមិត្តភាពនិងសហប្រតិបតិ្តការជាប្រវត្តិសាស្ត្ររវាងប្រទេសយើងទាំងពីរ”។

        ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបាលោក Miguel Diaz Canel Bermudez ក៏បានផ្ញើរសារទូរលេខចូលរួមរំលែកទុក្ខជូននាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc ចំពោះមរណភាពរបស់ប្រធានរដ្ឋលោក Tran Dai Quang ផងដែរ។

នាថ្ងៃទី ២១ ខែកញ្ញា នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋ ប្រជាមានិតចិនលោក Li Keqiang បានផ្ញើសារទូរលេខរំលែកទុក្ខជូនចំពោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចំពោះមរណភាពរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang។ សារទូរលេខរំលែកទុក្ខនេះមានខ្លឹមសារថា៖ ប្រធានរដ្ឋលោក Tran Dai Quang បានបូជាអស់មួយជីវិតសម្រាប់បុព្វហេតុផ្លាស់ប្ដូរថ្មី កសាងប្រទេសជាតិវៀតណាម និងមានការរួមវិភាគទាន់យ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងចិន និងវៀតណាម។ ខ្ញុំមានជំនឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាវៃរបស់បក្ស និងរដ្ឋាភិបាលវៀតណាមនោះ ប្រជាជនវៀតណាមនឹងប្រែអាលោះអាល័យឲ្យក្លាយទៅជាកម្លាំងពលំ ហើយទទួលបានសមិទ្ធផលថ្មីដោយឥតឈប់ឈរក្នុបុព្វហេតុកសាងសង្គមនិយម។

នាថ្ងៃទី ២៤ខែកញ្ញា នៅស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង សម្តេចចៅហ្វាវាំង គង់ សំអុលបានប្រគល់សារចូលរួមរំលែកទុក្ខរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីជូនចំពោះអគ្គលេខបក្សលោក Nguyen Phu Trong ចំពោះមរណភាពរបស់ប្រធានរដ្ឋលោក Tran Dai Quang។ តាងនាម សម្តេចវររាជមាតាជាតិខ្មែរ និងប្រជាជនកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានផ្ញើការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះគ្រួសារ
ប្រធានរដ្ឋលោក Tran Dai Quang និងប្រជាជនវៀតណាម ដោយសារការបាត់បង់ដ៏ធំធេងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ