ថ្នាក់ដឹកនាំប្រទេសជាច្រើនផ្ញើរសារលិខិតជូនពរក្នុងឱកាសខួបគម្រប់៧៥ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិវៀតណាម

(VOVWORLD) -  ថ្នាក់ដឹកនាំបណ្ដាប្រទេសពោលខាងលើ សុទ្ធតែបានបង្ហាញក្ដី សប្បាយរីករាយចំពោះរាល់សមិទ្ធិផលដែលប្រជាជនវៀតណាមទទួលបានក្នុងបុព្វហេតុតស៊ូនិងកសាងប្រទេសវៀតណាមសង្គមនិយមឲ្យកាន់តែ មានអារិយ្យធម៌និងខ្លាំងមាំមួនពីមួយថ្ងៃទៅមួយថ្ងៃ។

 ក្នុងឱកាសខួបគម្រប់៧៥ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិវៀតណាមថ្ងៃទី២កញ្ញា ថ្នាក់ដឹកនាំប្រទេសជាច្រើនរួមមាន កម្ពុជា ឥណ្ឌា ស.ប.បកូរ៉េជប៉ុន កូរ៉េខាងត្បូង អាមេរិក បារាំង អ៊ីតាលី កាណាដា និងអូស្ត្រាលី បានផ្ញើរសារ លិខិតជូនពរជូនចំពោះថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម។

ថ្នាក់ដឹកនាំបណ្ដាប្រទេសពោលខាងលើ សុទ្ធតែបានបង្ហាញក្ដី សប្បាយរីករាយចំពោះរាល់សមិទ្ធិផលដែលប្រជាជនវៀតណាមទទួលបានក្នុងបុព្វហេតុតស៊ូនិងកសាងប្រទេសវៀតណាមសង្គមនិយមឲ្យកាន់តែ មានអារិយ្យធម៌និងខ្លាំងមាំមួនពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងជឿជាក់ថា ទំនាក់ ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមនិងបណ្ដាប្រទេស នឹងរីកចម្រើន យ៉ាងខ្លាំងក្លាថែមទៀតរួមចំណែកដល់ការជំរុញសន្តិភាពនិងវិបុលភាពនៅ ក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ