ថ្នាក់ដឹកនាំប្រទេសនានាអញ្ជើញផ្ញើរសារទូរលេខអបអរសាទរអគ្គលេខាបក្សប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong
(VOVWORLD) - ថ្នាក់ដឹកនាំបណ្ដាគណៈបក្សនិងប្រទេសពោលខាងលើបានសម្ដែងនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលថ្មីនិងលោកអគ្គលេខាបក្ស Nguyen Phu Trong បុព្វហេតុរបស់បក្សនិងរដ្ឋវៀតណាមនឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗកាន់តែធំធេងជាងទៀត។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។ (រូបថត៖ VTC) |
ក្នុងឱកាស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បន្តជាប់ឆ្នោតចូលកាន់តំណែងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣នោះ អគ្គលេខាបក្ស នាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith ប្រធានរដ្ឋឡាវលោក Bounnhang Vorachith អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រធានគណៈបក្សប្រជាជនកម្ពុជា សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងអគ្គលេខាបក្សពលកម្មកូរ៉េខាងជើង លោក Kim Jong-un បានអញ្ជើញផ្ញើរសារទូរលេខអបអរសាទរជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។
ថ្នាក់ដឹកនាំបណ្ដាគណៈបក្សនិងប្រទេសពោលខាងលើបានសម្ដែងនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលថ្មីនិងលោកអគ្គលេខាបក្ស Nguyen Phu Trong បុព្វហេតុរបស់បក្សនិងរដ្ឋវៀតណាមនឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗកាន់តែធំធេងជាងទៀត។ ថ្នាក់ដឹកនាំបណ្ដាប្រទេសក៏បានអះអាងថា នឹងបន្តពូនជ្រុំឲ្យទំនាក់ទំនងរវាងប្រទេសទាំងនេះជាមួយវៀតណាមកានការរីកចម្រើនដោយឥតឈប់ឈរ កាន់តែស៊ីជម្រៅនិងប្រកប ដោយប្រសិទ្ធភាពផងដែរ៕