ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំងឡាយបន្តព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីបញ្ហាសមុទ្រខាងកើត

ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំងឡាយបន្តព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីបញ្ហាសមុទ្រខាងកើត - ảnh 1
ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំងឡាយបន្តព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីបញ្ហាសមុទ្រខាងកើត

(VOV)_នារសៀលថ្ងៃទី៧ កញ្ញា នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) សន្និសិទកំពូលអា
ស៊ានលើកទី២៨-២៩ បានចេញសេចក្ដីថ្លែងការណ៍រួម  ស្ដីអំពី​​វិស័យ​សេដ្ឋកិច្ច សង្គម 
នយោបាយ សន្តិសុខ កសាងសហគមន៍ ទំនាក់ទំនង​នៅក្នុងនិងខាងក្រៅតំបន់។ ជា
ពិសេស សេចក្ដីថ្លែងការណ៍រួមលើកនេះ នៅមានផ្នែកមួយស្ដីអំពីបញ្ហានៅសមុទ្រខាង
កើត បណ្ដាថ្នាក់ដឹកនាំអាស៊ានបានអះអាងជាថ្មីម្តងទៀតនូវការចាំបាច់ ត្រូវបង្កើន
ទំនុកទុកចិត្ត អត់ធ្មត់ ដោះស្រាយជំលោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរ
ជាតិហើយសង្កត់ធ្ងន់ទៅលើសារសំខាន់របស់ការអនុវត្តគ្រប់គ្រាន់ និងប្រសិទ្ធិភាព 
សេចក្ដីថ្លែងការណ៍​ស្ដីអំពីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC)។ បណ្ដា
ថ្នាក់ដឹកនាំអាស៊ាន ក៏បានអំពាវនាវអោយភាគីទាំងឡាយត្រូវខំប្រឹងប្រែងធ្វើការទទួល
អោយបាន​ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត(COC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ