ថ្នាក់ដឹកនាំពិភពលោកថ្លែងសារជូនពរឆ្នាំថ្មីសកល២០១៧

ថ្នាក់ដឹកនាំពិភពលោកថ្លែងសារជូនពរឆ្នាំថ្មីសកល២០១៧ - ảnh 1
ប្រធានាធិបតី អាមេរិកលោក Barack Obama (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៣១ ធ្នូ ក្នុងបទសន្ទរកថាជារៀងរាល់សប្ដាហ៍ ប្រធានា
ធិបតី អាមេរិកលោក Barack Obama បានថ្លែងសារជូនពរឆ្នាំថ្មីសកលចំពោះប្រជាជន
 ទាំងមូល ព្រមទាំងអំពាវនាវឲ្យប្រជាជនអាមេរិកសាមគ្គីគ្នាក្រោយពីការបោះឆ្នោត
ប្រធានាធិបតីឆ្នាំ២០១៦។លោកសង្កត់ធ្ងន់ថា ការនាំប្រទេសអាមេរិកឈានទៅមុខ
គឺភារកិច្ចរបស់ប្រជាជនទាំងមូល។
នាថ្ងៃដដែល ក្នុងបទសន្ទរកថាជូនពរឆ្នាំថ្មី ប្រធានរដ្ឋចិនលោក Xi Jinping បាន
 អំពាវនាវឲ្យសហគមន៍អន្តរជាតិរួមដៃកសាងពិភពលោកមួយប្រកបដោយសន្តិ
ភាពនិងសម្បូររុងរឿង។តាមលោកប្រធានរដ្ឋចិនថា ក្នុងឆ្នាំ២០១៧ ប្រទេសនេះ
នឹផ្តោតសំខាន់ទៅលើការងារកាត់បន្ថយភាពក្រីក្រ រឹតបន្តឹងវិន័យបក្សហើយបន្ត
ការតស៊ូប្រឆាំងអំពើពុករលួយ។
មុននោះ ក្នុងសារជូនពរឆ្នាំថ្មី អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel
អះអាងថា លទ្ធិភេរវកម្មជាការសាកល្បងធំបំផុតចំពោះប្រទេសអាល្លឺម៉ង់។លោក
ស្រីរូបនេះបានអំពាវនាវឲ្យប្រជាជនអាល្លឺម៉ង់រក្សរឹងមាំនូវតំលៃប្រជាធិបតេយ្យក្នុង
ការប្រឈមមុខនឹងលទ្ធិភេរវកម្ម ហើយប្រឆាំងពួកឃាតករនោះដោយសាមគ្គីភាព
និងមនោសញ្ចេតនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ