ថ្នាក់ដឹកនាំពិភពលោកសន្យា ” ធ្វើសកម្មភាព​មហិច្ឆតា”ដើម្បី​គោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) -គោរព ការពារ និងប្រតិបត្តិការសិទ្ធិមនុស្ស សម្រេចបានសមភាពយេនឌ័រនិងផ្តល់សិទ្ធិអំណាចដល់ស្ត្រីនិងកុមារី។ 
ថ្នាក់ដឹកនាំពិភពលោកសន្យា ” ធ្វើសកម្មភាព​មហិច្ឆតា”ដើម្បី​គោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1 ជនភៀសខ្លួនស៊ូដង់ខាងត្បូងនៅជំរុំជនភៀសខ្លួន (រូបថត៖  AFP / TTXVN )

អស់រយៈពេល           ៤ ឆ្នាំបន្ទាប់ពីការអនុម័តលើរបៀបវារៈ ឆ្នាំ ២០៣០ដើម្បីបុព្វហេតុអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនៅលើពិភព លោកបានអំពាវនាវឲ្យមានទសវត្សរ៍មួយ “ធ្វើសកម្មភាពមហិច្ឆតា”ដើម្បីសម្រេចរួច រាល់នូវរាល់គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នាឆ្នាំ ២០៣០។

នៅក្នុង ពិធីបើកកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នាថ្ងៃទី ២៤ ខែកញ្ញា នៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិកនោះ សេចក្ដីប្រកាសនយោបាយមួយត្រូវបានអនុម័ត។ ក្នុងសេចក្ដីប្រកាសនេះ បណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិសុទ្ធតែបានអះអាងនូវការប្ដេជ្ញាចិត្តថា ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ នឹងបញ្ចប់ភាពក្រីក្រនៅគ្រប់ទីកន្លែង ប្រយុទ្ធប្រឆាំងនឹងវិសមភាពផ្ទៃក្នុង និងរវាងបណ្ដាប្រទេស កសាងសង្គមសន្តិភាព  យុត្តិធម៌លើគ្រប់ជ្រុងជ្រោយ ។ ទន្ទឹមនឹងនេះ គោរព ការពារ និងប្រតិបត្តិការសិទ្ធិមនុស្ស សម្រេចបានសមភាពយេនឌ័រនិងផ្តល់សិទ្ធិអំណាចដល់ស្ត្រីនិងកុមារី។ លើសពីនេទៅទៀត ធានានូវការការពាររយៈពេលវែងសម្រាប់ភពផែនដីនិង ធនធានធម្មជាតិនៃពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ