ថ្នាក់ដឹកនាំភាគីស្តាំនិយមអ៊ីស្រាអែលព្រមានផ្តួលរលំរដ្ឋាភិបាលដើម្បីទប់ស្កាត់ការបង្កើតរដ្ឋប៉ាឡេស្ទីន
|
ថ្នាក់ដឹកនាំភាគីស្តាំនិយមអ៊ីស្រាអែលព្រមានផ្តួលរលំរដ្ឋាភិបាលដើម្បីទប់ស្កាត់ការបង្កើតរដ្ឋប៉ាឡេស្ទីន (Image: VNA) |
(VOVworld) – ថ្នាក់ដឹកនាំគណៈបក្សស្តាំនិយម លោក Habayit Hayehudi
(ផ្ទះជនហ្ស៊ីប) រដ្ឋមន្ត្រីក្រសួងអប់រំអ៊ីស្រាអែល លោក Naftali Bennett បាន
ប្រកាសនឹងធ្វើការផ្តួលរលំ រដ្ឋាភិបាលដើម្បីរាំងស្កាត់ការបង្កើតរដ្ឋប៉ាឡេស្ទីន។
សេចក្តីប្រកាសរបស់លោក Bennett ត្រូវបាននាំ ចេញសំដៅឆ្លើយតបតនឹង
ការដែល នាយករដ្ឋមន្ត្រី Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិថ្មី
របស់អ៊ីស្រាអែល លោក Avigdor Liberman បានសន្យានឹងដេញតាមកិច្ចព្រម
ព្រៀងសន្តិភាពមួយ ហើយគាំទ្រដំណោះស្រាយរដ្ឋ ២ តាមការផ្តើមគំនិត
សន្តិភាពឆ្នាំ ២០១២ ដែលសម្ព័ន្ធភាពអារ៉ាប់បានផ្តើមឡើង។ តាមនោះបណ្ដា
ប្រទេសអារ៉ាប់នឹងទទួលស្គាល់រដ្ឋហ្ស៊ីបជំនួសឲ្យនោះអ៊ីស្រាអែលត្រូវដកទ័ព
ចេញពីតំបន់ទន្ទ្រានកាន់កាប់ពីឆ្នាំ ១៩៦៧ ហើយ អនុញ្ញាតឲ្យបង្កើតរដ្ឋ
ប៉ាឡេស្ទីនមួយ៕