ថ្នាក់ដឹកនាំមូលដ្ឋានទៅសួរសុខទុក្ខ អបអរសាទរជនរួមជាតិកាន់សាសនាកាតូលិកក្នុងឱកាសបុណ្យណូអែល ឆ្នាំ២០២៣
(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ធ្នូ ក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០២៣ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានអញ្ជើញទៅសួរសុខទុក្ខ ជូន អំណោយ និងអបអរសាទរនៅទីសំណាក់អាសឺវ៉ែកហាណូយ។
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung ទៅសួរសុខទុក្ខ ជូន អំណោយ និងអបអរសាទរនៅទីសំណាក់អាសឺវ៉ែកហាណូយ។ (រូបថត៖ VGP) |
ថ្នាក់ដឹកនាំទីក្រុងហាណូយ បានអះអាងថា សមិទ្ធិផលលេចធ្លោដែលទីក្រុងហាណូយសម្រេចបាននាពេលកន្លង មកនេះ មានការរួមចំណែករបស់ប្រជាជនរដ្ឋធានីគ្រប់ស្រទាប់វណ្ណៈ រួមទាំងតួនាទី របស់បងប្អូនជនរួមជាតិកាន់សាសនាកាតូលិកផងដែរ។ លោក Dinh Tien Dung សង្ឃឹមថា ក្នុងឆ្នាំ២០២៤ អាសឺវ៉ែក Giuse Vu Van Thien រួមជាមួយនឹងអេវ៉ែក និង បងប្អូនសាសនិក នឹងបន្តរួមដំណើរ ចែករំលែកជាមួយទីក្រុង រួមចំណែកយ៉ាងសកម្ម ថែមទៀតក្នុងការអភិវឌ្ឍរួមនៃរដ្ឋធានីនិងប្រទេសជាតិ។
នាថ្ងៃដដែល ក្រុមការងារខេត្ត Dak Lak បានទៅសួរសុខទុក្ខ និងអបអរសាទរ ចំពោះគ្រឹះស្ថានសាសនានានានៅមូលដ្ឋាន។ តំណាងគ្រឹះស្ថានសាសនាបានថ្លែង អំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលបានយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌ អំណោយផលដល់បងប្អូនសាសនិកក្នុងការអនុវត្តសិទ្ធិសេរីភាពខាងជំនឿសាសនា។ អេវ៉ែក Vu Thanh Lich ប្រធានគណៈកម្មាធិការសាមគ្គីសាសនាកាតូលិកខេត្ត Dak Lak បានឲ្យដឹងថា៖ “សហគមន៍សាសនាកាតូលិកជានិច្ចកាលខិតខំក្លាយជាពលរដ្ឋល្អ ជាពិសេស ក្នុងស្មារតីរួមដំណើរជាមួយប្រជាជាតិ ដើម្បីនាំមកនូវសេចក្តីសុខជូនបងប្អូនជនរួមជាតិ។ យើងខ្ញុំនឹងខិតខំបន្តកសាងស្រុកកំណើត និងប្រទេសជាតិ រួមចំណែកធ្វើឱ្យខេត្ត កាន់តែរីកចម្រើនលើគ្រប់វិស័យ”៕