ថ្នាក់ដឹកនាំរដ្ឋ ចុះសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតប្រពៃណីនៅតាមមូលដ្ឋាន
(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក នារសៀលថ្ងៃទី ១៦ ខែមករា ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានអញ្ជើញទៅប្រគល់អំណោយបុណ្យតេតចំនួន ៧៥០ កញ្ចប់ជូនខេត្ត Bac Lieu ដែលកញ្ចប់និមួយៗមានតម្លៃ ១,២ លានដុង ជូនដល់គ្រួសារគោលនយោបាយ ប្រជាជនជួបការលំបាក និងពលករដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩។
ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai អញ្ជើញប្រគុលអំណោយបុណ្យតេតជូនប្រជាជនខេត្ត Bac Lieu។ (រូបថត៖ Nhat Binh/TTXVN) |
ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានមានបំណងចង់ឲ្យប្រជាជនខេត្ត Bac Lieu បន្តពង្រីកប្រពៃណីសាមគ្គីជាតិទាំងមូល ជួយគ្នាទៅវិញទៅមក ជំនះពុះពារលើជំងឺរាតត្បាតកូវីដ-១៩ និងរក្សាស្ថេរភាពក្នុងជីវភាពរស់នៅ។
នាថ្ងៃទី ១៦ ខែមករានេះដែរ គណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិលោក Hau A Lenh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតនៅខេត្ត Bac Kan ផងដែរ។ កញ្ចប់អំណោយនេះ រួមមាន ទឹកប្រាក់ចំនួន៥០លានដុង សម្រាប់មូលនិធិជំរុញការសិក្សាស្រុក Ngan Son; អំណោយចំនួន ១៥០ កញ្ចប់ សម្រាប់គ្រួសារអ្នកមានគុណបំណាច់ គ្រួសារគោលនយោបាយ និងគ្រួសារជួបការលំបាកក្នុងខេត្ត Bac Kan ៕