ថ្នាក់ដឹកនាំរដ្ឋនិងដ្ឋសភាទទួលជួបជាមួយនាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico

ថ្នាក់ដឹកនាំរដ្ឋនិងដ្ឋសភាទទួលជួបជាមួយនាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico

(VOVworld)-ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico នា រសៀល
ថ្ងៃទី១៨កក្កដានោះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន សង្កត់ធ្ងន់ថា
ដំណើរទស្ស​នកិច្ចជាផ្លូវការនៅវៀតណាមលើកនេះរបស់គណៈប្រ តិភូស្លូវ៉ាគីបានរួម
ចំណែកជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយស្លូវ៉ាគី។ លោក Tran Dai Quang បានអះអាងថា គោលនយោ
បាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគោរពនិង បង្កលក្ខណៈងាយស្រួល
សម្រាប់អង្គភាពអាជីវកម្មស្លូវ៉ាគីមកវិនិយោគនិងធ្វើអាជី វកម្មនៅវៀតណាម ជាពិ
សេសលើវិស័យដែលវៀតណាមមានតម្រូវការហើយជា ប្រៀបខ្លាំងរបស់ស្លូវ៉ាគី។

ថ្នាក់ដឹកនាំរដ្ឋនិងដ្ឋសភាទទួលជួបជាមួយនាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico - ảnh 2
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico


        ក្នុងរសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim
Ngan បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico។ នៅ
ក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានស្នើរឲ្យរដ្ឋាភិ បាលស្លូវ៉ាគី បន្ត
បង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមដែល កំពុងរស់នៅនិង
ធ្វើអាជីវកម្មនៅស្លូវ៉ាគី រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិ
ការពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។ រីឯខ្លួនវិញ នាយករដ្ឋ មន្ត្រី​លោក Robert Fico
 មានបំណងថា នឹងអនុវត្តយ៉ាងឆាប់ៗនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មរវាងវៀតណាម
ជាមួយ EU។ ទន្ទឹមជាមួយគ្នានោះ លោក​ Robert Fico ចង់ឲ្យថ្នាក់ដឹកនាំនៃប្រទេស
ទាំងពីររៀបចំការជួបប្រាស្រ័យជាប្រចាំរួមទាំង ធ្វើការផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋសភា
នៃប្រទេសទាំងពីរដើម្បីរៀនសូត្របទពិ សោធន៍ពីគ្នាទៅវិញទៅមក។

        បន្ទាប់ពីជំនួបចរចារនិង ធ្វើជាសាក្សីការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិ
ការរវាងក្រសួងនានានិងអង្គភាពអាជីវកម្មរបស់ប្រទេសទាំងពីរមក នាយករដ្ឋមន្ត្រី
ទាំងពីររូបបានអញ្ជើញចូលរួមសន្និសីទកាសែតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ