ថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋាភិបាលវៀតណាមទទួលជួបសន្ទនាជាមួយប្រធានធនាគារពិភពលោក


ថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋាភិបាលវៀតណាមទទួលជួបសន្ទនាជាមួយប្រធានធនាគារពិភពលោក - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយប្រធានធនាគារ WB លោក Jim Yong Kim។ (Image: VOV)

(VOVworld) – នារសៀលថ្ងៃទី ១៧ កក្កដា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយប្រធានធនាគារ WB លោក
Jim Yong Kim។ នៅទី នេះ ថ្នាក់ដឹកនាំទាំង ២ រូបបានពិភាក្សាអំពីបញ្ហាកែទម្រង់
សេដ្ឋកិច្ច សន្តិសុខថាមពល ជួយឧបត្ថម្ភជនក្រីក្រ ជំរុញកិច្ចសហប្រតិបត្តិការ កំណត់ទិសដៅជួយឧត្ថម្ភរបស់ WB និងការលាត្រដាងបណ្ដាកញ្ចប់កម្ចីអាទិភាព
សំរាប់វៀតណាមនាពេលខាងមុខ។ ស្តីអំពី ខ្ទង់ប្រាក់កម្ចីចំនួន ៤ ពាន់លាន
ដុល្លាអាមេរិករបស់ WB សំរាប់វៀតណាម ក្នុងដំណាក់កាល ២០១៤-២០១៧
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖

“ប្រការនេះបានបង្ហាញការទទួលស្គាល់ជំនឿជាក់និងការគាំទ្ររបស់ធនាគារ
WB និង សហគមន៍អន្តរជាតិចំពោះដំណើការផ្លាស់ប្តូរថ្មីរបស់វៀតណាម។
រដ្ឋាភិបាល វៀតណាមសន្យានឹងអនុវត្តរាល់វិធានការដើម្បីធានាប្រភពទុន
កម្ចីនឹងត្រូវបានលាតត្រ ដាងយ៉ាងឆាប់ៗនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធ
ភាពខ្ពស់បំផុត។ ខ្ញុំជឿជាក់ថា៖ ដោយមានការខំប្រឹងប្រែងនៃភាគីទាំង ២ ទំនាក់ទំនងដៃគូអភិវឌ្ឍន៍វៀតណាម - ធនាគារ WB នឹងអភិវឌ្ឍន៍ឡើង
ជណ្តើរថ្មីមួយ។”

នាថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រី Nguyen Tan Dung និងប្រធានធនាគារ WB បាន
ធ្វើជា កស្សិនសក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីប្រភពទុន
អាទិភាពសំរាប់គំរោងការ ណ៍ចំនួន ៥ ដែលមានតំលៃចំនួន ៨៧៦ លាន
ដុល្លាអាមេរិក។

នាព្រឹកថ្ងៃទី ១៧ កក្កដា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួល
ជួបសន្ទនាជាមួយប្រធានធនាគារពិភពលោក (WB) លោក Jim Yong Kim ដែល
កំពុងមានដំណើរទស្សនកិច្ចការងារជាផ្លូវការនៅវៀតណាម។ ក្នុងពិធីទទួល
ជួបសន្ទនា ប្រធានរដ្ឋ Truong Tan Sang  បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ការររបស់ធនាគារពិភពលោក (WB) ក្នុងការជួយឧបត្ថម្ភកាត់បន្ថយភាពក្រីក្រប្រកប
ដោយប្រសិទ្ធភាព​បណ្ដាតំបន់របស់វៀតណាម។ ប្រធានរដ្ឋវៀតណាមបានចាត់ទុក
ថា៖ ដើម្បីកំណើនចីរភាព វៀតណាមត្រូវយកចិត្តទុកដាក់ថែមទៀតដល់ការលើក
កំពស់ គុណភាពប្រភពធនធានមនុស្សបណ្តុះបណ្ដាលវិជ្ជាជីវៈទប់ទល់នឹងគ្រោះ
មហន្តរាយធម្មជាតិការពារបរិស្ថាននិងការប្រើប្រាស់ថាមពលសំអាត។ ប្រធាន
WB លោក Jim Yong Kim បានចាត់ទុកថា៖ វៀតណាមមានឱកាសក្លាយទៅជា
ប្រទេសឧស្សាហកម្ម។ WB មានគោលបំណងបង្កើនសហប្រតិបត្តិការជាមួយ
វៀតណាមក្នុងការនាំចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍លើគ្រប់វិស័យនិងប្រសិទ្ធភាព។ វៀតណាមនឹងទទួលបានប្រភពទុនអាទិភាព ចំនួន ៤ ពាន់លានដុល្លាអាមេរិកដើម្បី
ជំរុញកិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជន និងលើវិស័យផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ