ថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋាភិបាលវៀតណាមអញ្ជើញទទួលជួបជាមួយអនុប្រធានសភាពជាន់ទាបឆែក

(VOVWORLD) -នារសៀលថ្ងៃទី៥មិថុនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួល ជួបជាមួយអនុប្រធានសភាជាន់ទាបសាធារណរដ្ឋឆែក ប្រធានគណៈបក្សកុម្មុយនិស្តឆែក-Morava លោក Vojtech Filip។ 
ថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋាភិបាលវៀតណាមអញ្ជើញទទួលជួបជាមួយអនុប្រធានសភាពជាន់ទាបឆែក - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយ  អនុប្រធានសភាជាន់ទាបឆែក លោក Vojtech Filip ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម

នៅក្នុងជំនួបនេះ អនុប្រធានសភាជាន់ទាបឆែក លោក Vojtech Filip បានឲ្យដឹងថា សាធា រណរដ្ឋឆែកគាំទ្រវៀតណាមចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ អាណត្តិ២០២០-២០២១ និងគាំទ្រភាគីនានា ចុះហត្ថលេខាយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប(EVFTA)។ អនុប្រធានសភាជាន់ទាប ឆែកបានឲ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ គណៈប្រតិភូនៃគណៈកម្មការវិទ្យាសាស្ត្រ អប់រំ វប្បធម៌ យុវជននិងកីឡានៃសភាជាន់ទាបសាធារណរដ្ឋឆែកមានបំណងជម្រុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈដែលឆែកមានឧត្តមភាព។ អនុប្រធានសភាជាន់ទាបឆែកអះអាងថា សាធាណរដ្ឋឆែកត្រៀមជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។

អញ្ជើញឆ្លើយតបវិញ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះ អាងថា វៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រ ទេសមិត្តភក្តិប្រពៃណីនៅអឺរ៉ុបភាគកណ្តាលនិងកើត ក្នុងនោះឆែកជាដៃគូអាទិភាពមួយដែរ។

ថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋាភិបាលវៀតណាមអញ្ជើញទទួលជួបជាមួយអនុប្រធានសភាពជាន់ទាបឆែក - ảnh 2ទិដ្ឋភាពនៃជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជាមួយ អនុប្រធានសភាជាន់ទាបឆែក លោក Vojtech Filip 

ក្នុងថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអនុប្រធានសភាជាន់ទាបឆែកនិងជាប្រធានគណៈបក្សកុម្មុយនិស្តឆែក-Morava លោក Vojtech Filip ផងដែរ។ នៅក្នុងជំនួបនេះ លោក Vojtech Filip មានបំណងចង់ឲ្យវៀតណាមអនុវត្តយ៉ាងឆាប់ៗគោលនយោបាយទិដ្ឋាការបើកទូលាយសម្រាប់ពលរដ្ឋឆែកព្រមទាំងបានឲ្យដឹងថា ឆែកនឹងបង្កលក្ខណៈងាយស្រួលអំពីបែបបទទិដ្ឋា ការសម្រាប់ជនវៀតណាមដែលកំពុងធ្វើការ សិក្សារៀនសូត្រនិងទៅទេសចរណ៍នៅឆែកផង ដែរ។ រួមជាមួយគ្នានោះ ឆែកនឹងបង្កើតមូលដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួននិងជួយ លើកកម្ពស់ថ្វីដៃសម្រាប់ពលករវៀតណាមលើវិស័យមួយចំនួន។ លោករូបនេះក៏បានស្នើឲ្យភាគីទាំងពីរ ពន្លឿនយ៉ាងឆាប់ៗកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាអាកាសចរណ៍ផងដែរ។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ឲ្យដឹងថា បច្ចុប្បន្ននេះ វៀតណាមមានក្រុមហ៊ុន អាកាសចរណ៍ជាច្រើនហើយនេះក៏ជាវិស័យសហប្រតិបត្តិការពោរពេញទៅដោយសក្កានុភាពរបស់វៀតណាម ជាមួយប្រទេសនានាលើទូទាំងពិភពលោកក្នុងនោះមានឆែក។

លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើរឲ្យសាធារណរដ្ឋឆែក គាំទ្រវៀតណាមចុះឈ្មោះជាសមាជិកមិនអចិ ន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១។ ហើយវៀតណាមក៏ត្រៀមជាស្រេចគាំទ្រឆែកបង្កើនទំនាក់ទំនងជាមួយអាស៊ាននិងប្រទេសសមាជិកនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ