ថ្នាក់ដឹកនាំរដ្ឋសភានិងរដ្ឋវៀតណាមជូនពរបុណ្យណូអែលចំពោះជនរួមជាតិគ្រីស្ទសាសនិក
(VOVWORLD) - ក្នុងឱកាសបុណ្យណូអែលនិងចូលឆ្នាំថ្មីសកល២០១៩ នាព្រឹកថ្ងៃទី១៩ ខែធ្នូ នៅទីក្រុងហូជីមិញ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan រួមជាមួយថ្នាក់ដឹកនាំរដ្ឋសភានិងទីក្រុងហូជីមិញបានអញ្ជើញទៅសាកសួរសុខ ទុក្ខនិងជូនពរចំពោះបណ្ដាអ្នកមុខអ្នកការ ប៊ីស្សព និងជនរួមជាតិគ្រីស្ទសាសនា នៅទីក្រុងហូជីមិញ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅជូនពរនៅអគារប៊ីស្សពទីក្រុងហូជីមិញ (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បាន ជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០១៨ ហើយសង្កត់ធ្ងន់ថា ឆ្នាំ២០១៨ជាឆ្នាំដែលប្រទេសជាតិទទួលបានជោគជ័យជាច្រើនលើគ្រប់វិស័យ។ ដោយស្នាដៃទាំងនោះ បក្សនិងរដ្ឋវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏ធំធេង របស់ជនរួមជាតិគ្រីស្ទសាសនិកក្នុងទូទាំងប្រទេសនិយាយរួមនិងនៅទីក្រុងហូជីមិញនិយាយដោយឡែក ដែលក្នុងនោះមានតួនាទីរបស់អ្នកមុខអ្នកការនានា ដែលបានណែនាំប្រជាគ្រីស្ទសាសនិកដើម្បីក្លាយទៅជាគ្រីស្ទសាសនិកល្អ ផងនិងពលរដ្ឋល្អរបស់ប្រទេសជាតិទៀតផង។
នាថ្ងៃដដែល គណៈប្រតិភូដឹកនាំដោយប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានអញ្ជើញទៅសាកសួរ សុខទុក្ខនិងជូនពរបុណ្យណូអែលចំពោះប៊ីស្សព Nguyen Van Rien អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការសាមគ្គីគ្រីស្ទសាសនាវៀតណាម ផង ដែរ៕