ថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមជួបទ្វេភាគីនៅ ខាងក្រៅ AIPA ៣៣

នារសៀលថ្ងៃទី ១៨ កញ្ញា នៅខាងក្រៅមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)
លើកទី ៣៣ ដែលកំពុងប្រព្រឹត្តទៅនៅឥណ្ឌូណេស៊ី អនុប្រធានរដ្ឋសភាវៀតណាម
 Tong Thi Phong និងជាប្រធានគណៈប្រតិភូររដ្ឋសភាវៀតណាមបានមានជំនួបទ្វេភាគី
ជាមួយថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា បែឡារូស និងរុស្ស៊ី។ ក្នុងជំនួបជាមួយប្រធានរដ្ឋសភា
កម្ពុជា សម្តេច ហេង សំរិន អនុប្រធានរដ្ឋសភា Tong Thi Phong មានគោលបំណងថា៖ រដ្ឋសភានៃប្រទេសទាំង ២ បង្កើនកិច្ចសហប្រតិបត្តិ ការចែករំលែកបទពិសោធន៍សំដៅ
លើកកំពស់តួនាទីនិងប្រសិទ្ធភាពក្នុងសកម្មភាពរបស់រដ្ឋសភា។ ទន្ទឹមនឹងនោះ ភាគី
ទាំង ២ អនុវត្តរាល់ខ្លឹមសារសហប្រតិបត្តិការក្នុងសេចក្តីថ្លែងការរួមដែលប្រធានរដ្ឋសភា
នៃប្រទេសទាំង ២ បានឯកភាព។ ក្នុងជំនួបទ្វេភាគីជាមួយប្រធានក្រុមសមាជិក សភា
ប្រទេសសង្កេតការ ២ គឺ បែឡារូស អនុប្រធានរដ្ឋសភា បែឡារូស Victor Guminsky និងប្រធានគណៈប្រតិភូររុស្ស៊ី អនុប្រធាន ឌុយម៉ាជាតិរុស្ស៊ី Iliyas Ukhmanov ភាគីទាំង ២ បានអះអាងសក្តានុភាពសហប្រ តិបត្តិការដ៏ធំធែងរវាងរដ្ឋសភានិងប្រជាជននៃប្រទេស
ទាំង ២ ។ កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែពង្រឹងទំនាក់ទំនងសហប្រតិបត្តិការមិត្ត
ភាពប្រពៃណីរវាងវៀតណាមជាមួយបែឡារូសនិងរុស្ស៊ី ប៉ុណ្ណោះទេថែមទាំងរួមចំណែក
ឲ្យទំនាក់ទំនងរវាង  AIPA ជាមួយបែឡារូសនិងរុស្ស៊ី ទៀតផង៕

ថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមជួបទ្វេភាគីនៅ ខាងក្រៅ AIPA ៣៣ - ảnh 1
អនុប្រធានរដ្ឋសភា វៀតណាម Tong Thi Phong (Image: Ineternet)

ប្រតិកម្មទៅវិញ

ផ្សេងៗ