ថ្នាក់ដឹកនាំរដ្ឋសភាអាមេរិកគាំទ្រផែនការអន្តរាគមន៍យោធានៅស៊ីរី

ថ្នាក់ដឹកនាំរដ្ឋសភាអាមេរិកគាំទ្រផែនការអន្តរាគមន៍យោធានៅស៊ីរី - ảnh 1
ថ្នាក់ដឹកនាំរដ្ឋសភាអាមេរិកគាំទ្រផែនការអន្តរាគមន៍យោធានៅស៊ីរី (Image: Vietnam+)

(VOVworld) – ផែនការអន្តរាគមន៍យោធានៅស៊ីរីរបស់ប្រធានាធិបតីអាមេរិក លោក
Barack Obama ទទួលបានការគាំទ្ររបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសនេះ។ ថ្លែងមតិ
ចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅវិមានស នាព្រឹកថ្ងៃទី ៤ កញ្ញា (តាមម៉ោង
វៀតណាម) ថ្នាក់ដឹកនាំនៃគណៈបក្សប្រជាធិបតេយ្យនិងគណៈបក្សសាធារណៈរដ្ឋ
នៅរដ្ឋសភាអាមេរិកសុទ្ធតែឡើងសម្លេងគាំទ្រផែនការពោលខាងលើ។ ប្រធានរដ្ឋ
សភាអាមេរិក លោក John Boehner បានចាត់ទុកថា៖ ការប្រើប្រាស់រាល់ប្រភេទអាវុធ
គីមីត្រូវបានតបត។​ មានតែអាមេរិកទេ ដែល មានសមត្ថភាពនិងលទ្ធភាពទប់ស្កាត់
របបរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad។ ដើម្បីទទួលបានការគាំទ្រពោល
ខាងលើ លោក Obama ត្រូវឆ្លៀត ស្វែងរកសម្លេងគាំទ្រពីបណ្ដាថ្នាក់ដឹកនាំរដ្ឋសភា
អាមេរិក ដោយកិច្ច សន្យាថា៖ ផែនការវាយប្រហារទៅលើស៊ីរីនឹងនាំមកនូវលទ្ធផល
ដ៏សែនសំខាន់សំរាប់អាមរិក ហើយនឹងជួយប្រទេសស៊ីរីរួបផុតពីសង្គ្រមស៊ីវិលនា
បច្ចុបប្បន្ន។គិតដល់ពេលនេះ សមាជិកសភាអាមេរិកចំនួន ២៣ នាក់ និងព្រឹទ្ធសមា
ជិកចំនួន ២០ នាក់ទៀត បានបោះឆ្នោតគាំទ្រ។ក្នុងពេលនោះ តាមការស្ទង់មតិដែល
ត្រូវ បានកាសែត Washington Post – ABC News បានប្រកាស នាថ្ងៃទី ៣ កញ្ញា ឲ្យដឹង
ថា៖ ប្រជាជនអាមេរិកចំនួន ៦០% ប្រឆាំងជំទាស់ការវាយប្រហារទៅលើ ស៊ីរី។ មុន
នោះ នាថ្ងៃទី ៣ កញ្ញា រុស្ស៊ីបានរិះគន់យ៉ាងខ្លាំងក្លាចំពោះការដាក់ពង្រាយនាវាចំបាំង
របស់អាមេរិកនៅតំបន់សមុទ្រ មេឌីទែរ៉ាណេ ជិតនឹងស៊ីរី។ ក្នុងពេលនោះ អធិកាបតី
អាល្លឺម៉ង់ លោកស្រី Angela Merkel បានអះអាងថា៖ បែឡាំងនឹងមិនចូលរួមសកម្មភាព
យោធាតម្រង ទៅលើស៊ីរីណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ