ថ្នាក់ដឹកនាំរណសិរ្សមាតុភូមិវៀតណាម ចុះសួរសុខទុក្ខ ជូនពរឆ្នាំថ្មីជនរួមជាតិខ្មែរនៅខេត្ត Soc Trang

(VOVWORLD) - លោកស្រី Nguyen Thi Thu Ha ជឿជាក់ថា ព្រះ សង្ឃ លោកអាចារ្យ និងជនរួមជាតិខ្មែរទាំងអស់ នឹងបន្តចូលរួមយ៉ាងសកម្មក្នុងចលនានានា ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅ៖ ប្រជាជនសម្បូរធូធារ ប្រទេសជាតិ ខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅមូលដ្ឋានផងដែរ។
ថ្នាក់ដឹកនាំរណសិរ្សមាតុភូមិវៀតណាម ចុះសួរសុខទុក្ខ ជូនពរឆ្នាំថ្មីជនរួមជាតិខ្មែរនៅខេត្ត Soc Trang - ảnh 1លោកស្រី Nguyen Thi Thu Ha ជូនពរឆ្នាំថ្មី និងជូនអំណោយដល់មន្ត្រីសង្ឃនៃសមាគមព្រះសង្ឍសាមគ្គីស្នេហាជាតិខេត្ត Soc Trang។ (រូបថត៖ កាសែតប្រជាជន)
នារសៀលថ្ងៃទី ១០ ខែមេសា អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកស្រី Nguyen Thi Thu Ha និងក្រុមការងារនៃ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញចុះសាកសួរសុខទុក្ខ ជូនអំណោយ និងជូនពរឆ្នាំថ្មីជនរួមជាតិជនជាតិខ្មែរ នៅខេត្ត Soc Trang ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណី។ នៅទីនេះ លោកស្រី Nguyen Thi Thu Ha ជឿជាក់ថា ព្រះ សង្ឃ លោកអាចារ្យ និងជនរួមជាតិខ្មែរទាំងអស់ នឹងបន្តចូលរួមយ៉ាងសកម្មក្នុងចលនានានា ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅ៖ប្រជាជនសម្បូរធូធារ ប្រទេសជាតិ ខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅមូលដ្ឋានផងដែរ៖
“នាពេលខាងមុខ យើងខ្ញុំសង្ឃឹមថា សមាគមន៍ព្រះសង្ឃសាមគ្គីស្នេហាជាតិ សាលាវប្បធម៌បាលីកម្រិតមធ្យមតំបន់ណាមបូ នឹងបន្តពង្រីកភាពជោគជ័យដែល សម្រេចបាន បន្តសាមគ្គីគ្នា បន្តចលនាប្រជាជន អនុវត្តឱ្យបានល្អនូវគោលមាគ៌ា គោលជំហរ គោលនយោបាយ ច្បាប់ អនុវត្តន៍ឲ្យបានល្អនូវកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃមូលដ្ឋាន ហើយអនុវត្តន៍ចលនាប្រឡងប្រណាំងស្នេហាជាតិយ៉ាងល្អផង ដែរ។ ខ្ញុំក៏មានគោលបំណងដែរថា បងប្អុនជនរួមជាតិនឹងជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិ សកម្មភាពសប្បុរសធម៌ សកម្មភាពមនុស្សធម៌”។
លោកស្រី Nguyen Thi Thu Ha ក៏មានគោលបំណងថា ថ្នាក់ដឹកនាំខេត្ត Soc Trang បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលជំហរ និងគោលនយោបាយ របស់បក្ស រដ្ឋចំពោះជនរួមជាតិជាជនជាតិភាគតិច ក្នុងនោះមានជនរួមជាតិជាជនជាតិ ខ្មែរ; បន្តមានសកម្មភាពជាច្រើនដើម្បីថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៍របស់ជន ជាតិខ្មែរ អនុវត្តន៍ការងារសន្តិសុខសង្គម ធានាការពារជាតិ សន្តិសុខ យកចិត្តទុកដាក់ ដល់ការអភិវឌ្ឍបក្សនៅតំបន់ជនជាតិភាគតិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ