ថ្នាក់ដឹកនាំរបស់អាល្លឺម៉ង់អាមេរិកបារាំងអង់គ្លេសអ៊ីតាលីចរចារតាមទូរស័ព្ទអំពីរាល់បញ្ហាអន្តរជាតិ


ថ្នាក់ដឹកនាំរបស់អាល្លឺម៉ង់អាមេរិកបារាំងអង់គ្លេសអ៊ីតាលីចរចារតាមទូរស័ព្ទអំពីរាល់បញ្ហាអន្តរជាតិ - ảnh 1
អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel (Image: politico.com)

(VOVworld) – នាថ្ងៃទី ២៨ កក្កដា អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានការចរចារតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំរបស់អាមេរិក បារាំង អង់គ្លេស
អ៊ីតាលី ដើម្បីពិភាក្សាអំពីរាល់បញ្ហាអន្តរជាតិ ក្នុងនោះ មានវិបត្តិនៅអ៊ុយក្រែន
និង ស្ថានភាពនៅមជ្ឈឹមបូព៌ារ។ ស្តីអំពីបញ្ហានៅអ៊ុយក្រែន ថ្នាក់ដឹកនាំគ្រប់រូប
បានសង្កត់ ធ្ងន់ទៅលើការចាំបាច់ធានាលក្ខណៈងាយស្រួលបំផុតសំរាប់ការ
ធ្វើស៊ើបអង្កេតទាក់ទង ជាមួយទីកន្លែងធ្លាក់យន្តហោះ MH17 របស់ក្រុមហ៊ុន
អាកាសចរណ៍ម៉ាឡេស៊ីសំដៅ  ស្វែងរកសាកសពនៃជនរងគ្រោះក៏ដូចជា ធានាការស៊ើបអង្កេតនៃបណ្ដាអ្នកជំនាញការ អន្តរជាតិផងដែរ។ ថ្នាក់ដឹកនាំ
នៃប្រទេសចំនួន ៥ ក៏បានអះអាងនូវសារៈសំខាន់នៃការ ដាក់ទណ្ឌកម្មចំពោះ
រុស្ស៊ី ខណៈដែល គេចាត់ទុកថា៖ រុស្ស៊ីនៅបន្តផ្តល់ជំនួយយោធាសំរាប់កង
កំលាំងទាមទាសហព័ន្ធភាវូបនីយកម្មនៅតំបន់ខាងកើតអ៊ុយក្រែន។

ទាក់ទិនដល់បញ្ហានៅតំបន់ Gaza ថ្នាក់ដឹកនាំគ្រប់រូបបានឯកភាពថា៖
អ៊ីស្រាអែលមាន សិទ្ធិស្វ័យការពារ ព្រមទាំង សង្កត់ធ្ងន់ទៅលើភាពចាំ
បាច់ទទួលបានបទឈប់បាញ់ មនុស្សធម៌មួយភ្លាមមួយរំពិចនិងគ្មាន
លក្ខ័ណឡើយ។

ស្តីអំពីបញ្ហានៅអ៊ីរ៉ាក់ ថ្នាក់ដឹកនាំទាំង ៥ រូបក៏បានសង្ឃឹមថា៖ ប្រទេស
នេះនឹងទទួលបានដំណើរការនយោបាយមួយ។ ស្តីអំពីបញ្ហានៅលីប៊ី បណ្ដាថ្នាក់ដឹកនាំបានអំពាវនាវឲ្យភាគីទាន់ទិននានានៅ Tripoli ត្រូវ
ឈប់បាញ់ភ្លាមមួយរំពិច ហើយដំណើរការកិច្ចប្រជុំរដ្ឋសភាដែលទើប
នឹងត្រូវបានបោះឆ្នោតនាពេលថ្មីៗនេះ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ