ថ្នាក់ដឹកនាំរុស្ស៊ី និងបេឡារុស្សជួបសន្ទនាតាមទូរស័ព្ទស្ដីពីវិបត្តិ ជនចំណាកស្រុក
(VOVWORLD) - កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាគ្នាអំពីវិបត្តិជនចំណាកស្រុកនៅព្រំដែនរវាងបេឡារុស្ស និងប៉ូឡូញ។
ជនចំណាកស្រុកបានរៀបចំជំរំបណ្ដោះអាសន្នក្នុងប្រទេសបេឡារុស ជាប់ព្រំដែនប្រទេសប៉ូឡូញ (រូបភាព៖ THX/VNA) |
វិមានក្រឹមឡាំងបានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងបេឡារុស្ស និងសហភាពអឺរ៉ុប (EU) ដើម្បីដោះស្រាយវិបត្តិជនចំណាកស្រុក នាបច្ចុប្បន្ន។ ភាគីទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះសកម្មភាព ដែលមិនអាចទទួលយកបានរបស់កងកម្លាំងការពារព្រំដែនប៉ូឡូញ រួមមានការប្រើប្រាស់អាវុធ និងឧបករណ៍ពិសេសជាបន្តបន្ទាប់។
សូមបញ្ជាក់ដែរថា ភាពតានតឹងរវាងសហភាពអឺរ៉ុបនិងបេឡារុស្សបានឡើងជណ្ដើរនាពេលថ្មីៗនេះ។ សហភាពអឺរ៉ុបបានចោទប្រកាន់ទីក្រុង Minsk ពីបទអនុញ្ញាតឱ្យរលកជនចំណាកស្រុកទៅកាន់បេឡារុស្ស ហើយឆ្លងដែនចូលមកប៉ូឡូញ ក៏ដូចជាប្រទេសផ្សេងៗទៀតក្នុងប្លុកនេះ សំដៅតបតវិញការដែល សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើបេឡារុស្ស ដែលពាក់ព័ន្ធនឹងស្ថានការណ៍
នយោបាយនៅប្រទេសនេះ។ ភាគីបេឡារុស្ស តែងតែច្រានចោល ដោយចាត់ទុកថា នេះគឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានផងដែរ៕