ថ្នាក់ដឹកនាំរុស្ស៊ីនិងជប៉ុនពិភាក្សាអំពីផែនការសហប្រតិបត្តិការសេដ្ឋកិច្ច


ថ្នាក់ដឹកនាំរុស្ស៊ីនិងជប៉ុនពិភាក្សាអំពីផែនការសហប្រតិបត្តិការសេដ្ឋកិច្ច  - ảnh 1
ថ្នាក់ដឹកនាំរុស្ស៊ីនិងជប៉ុនពិភាក្សាអំពីផែនការសហប្រតិបត្តិការសេដ្ឋកិច្ច (VNA)

(VOVworld) – នាថ្ងៃទី ១៦ ធ្នូ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និង
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលកំពុងបំពេញទស្សនកិច្ចនៅ
ជប៉ុន បានដំណើរការចរចារវង់ទី ២ ស្តីពីផែនការសហប្រតិបត្តិការសេដ្ឋកិច្ច
តាម ការផ្តើមគំនិតរបស់លោក Shinzo Abe សំដៅទទួលបានការបោះជំហាន
ក្នុងការ ដោះស្រាយជំលោះអធិបតេយ្យភាពដែលអូសបន្លាយរាប់សិបឆ្នាំកន្លង
ទៅ ក៏ដូចជា ការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រោយសង្គ្រាម ផងដែរ។
 តាម ប្រភពព័ត៌មានរបស់រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា៖ តូក្បូលៃទុកចំនួន
ប្រាក់​ ៣០០ ពាន់លានយ៉េន (ស្មើនឹង ២,៥៤ ពាន់លានដុល្លាអាមេរិក) ក្នុងផែន
ការ សហប្រតិបត្តិការសេដ្ឋកិច្ចរួមមានចំណុចទាំង ៨ ដោយមានការចូលរួម
របស់ផ្នែក សេដ្ឋកិច្ចឯកជន។ តាមនោះ រដ្ឋាភិបាលនៃប្រទេសទាំងពីរបាន
ឯកភាពអំពីគំរោង ការណ៍ធ្វើអាជីវកម្មលើអណ្ដូងឧស្ម័ន្ធធម្មជាតិដោយទ្រង់
ទ្រាយធំនៅឧបទ្វីប Gydan ចំណុះតំបន់ឆ្នេរសមុទ្រសីបេរីរបស់រុស្ស៊ី។ សហគ្រាស
ធំៗរបស់ជប៉ុនក្នុងនោះមានក្រុមហ៊ុនមួយចំនួនដែលបានចូលរួមគំរោងការ
ណ៍ឧស្ម័ន្ធដុតនៅ Sakhalin នឹងវិនិយោគធ្វើអាជីវកម្មអណ្តូងឧស្ម័ន្ធដុតពោល
ខាងលើ។ ការងារផលិតឧស្ម័ន្ធដុតនៅអណ្តូងនេះគ្រោងនឹងចាប់ផ្តើមនាដើម
ឆ្នាំ ២០២៣៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ