ថ្នាក់ដឹកនាំរុស្ស៊ីនិងស៊ីរីមានជំនួបពិភាក្សាតាមទូរស័ព្ទអំពីស្ថានភាពស៊ិរី

(VOVWORLD) -នាថ្ងៃទី ១៥ មេសា ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin និងសមភាគីអ៊ីរ៉ង់លោក Hassan Rouhani បានជួបសន្ទនាតាមទូរស័ព្ទ ក្នុងនោះភាគីទាំងពីរបានពិភក្សាអំពីស្ថានភាពស៊ិរី បន្ទាប់ពីអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានវាយប្រហារដោយមីស៊ីល តម្រង់លើស៊ីរី។ 
ថ្នាក់ដឹកនាំរុស្ស៊ីនិងស៊ីរីមានជំនួបពិភាក្សាតាមទូរស័ព្ទអំពីស្ថានភាពស៊ិរី - ảnh 1 ថ្នាក់ដឹកនាំរុស្ស៊ីនិងស៊ីរីមានជំនួបពិភាក្សាតាមទូរស័ព្ទអំពីស្ថានភាពស៊ិរី

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា៖ ការវាយប្រហាររបស់ប្រទេសលោកខាងលិចបានបំផ្លិចបំផ្លាញឱកាសជាច្រើនក្នុងការទទួលបាននូវដំណោះស្រាយនយោបាយមួយសម្រាប់ស៊ីរី។

ថ្ងៃដដែល ប្រធានាធិបតីស៊ីរី លោក Bashar Al Assad បានចាត់ទុកថា៖ ការវាយប្រហារដោយមីស៊ីលរបស់ប្រទេសលោកខាងលិចតម្រង់លើស៊ីរីគឺជា
កាយវិការបង្ករឿងហេតុ។

ក្នុងពេលជាមួយក្នានោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី  Nikki Haley នាថ្ងៃទី ១៥ មេសា បានប្រកាសថា៖  អាមេរិកនឹងមិនដកកងទ័ពចេញពីស៊ីរីទេ លុះត្រាដល់ពេលណាដែលសម្រេចគ្រប់គោលដៅ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ