ថ្នាក់ដឹកនាំរុស្ស៊ីនិងអាល្លឺម៉ង់ពិភាក្សាអំពីបញ្ហាជាច្រើន
(VOVWORLD) -ក្នុងសេចក្ដីប្រកាសមួយ វិមានក្រឹមឡាំងបានឲ្យដឹងថា ជំនួបនេះបានប្រព្រឹត្តិទៅប្រកបដោយភាពជាក់ស្ដែង ថ្នាក់ដឹកនាំទាំងពីរូបបានពិភាក្សាយ៉ាងលម្អិតអំពីបញ្ហាសំខាន់ជាច្រើនហើយទទួលបានការស្រុះចិត្តគំនិតគ្នា។
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត: Reuters) |
នាថ្ងៃទី ១៨ សីហា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មានជំនួបនៅទីក្រុង ប៊ែរឡាំង។ នៅក្នុងជំនួបដែលអូសន្លាយរយៈពេល ៣ ម៉ោង នៅវិមាន Schloss Meseberg នេះ ថ្នាក់ដឹកនាំទាំងពីរូបបានពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើន ក្នុងនោះមានគម្រោងការណ៍លំហូរចរន្តភាគខាងជើងទី ២ បណ្ដាបញ្ហាអំពីស៊ីរី និងអ៊ុយក្រែន។ ក្នុងសេចក្ដីប្រកាសមួយ វិមានក្រឹមឡាំងបានឲ្យដឹងថា ជំនួបនេះបានប្រព្រឹត្តិទៅប្រកបដោយភាពជាក់ស្ដែង ថ្នាក់ដឹកនាំទាំងពីរូបបានពិភាក្សាយ៉ាងលម្អិតអំពីបញ្ហាសំខាន់ជាច្រើនហើយទទួលបានការស្រុះចិត្តគំនិតគ្នា។ តាមនោះ ប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin និង អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានឯកភាពគ្នាថាគម្រោងការណ៍លំហូរចរន្តភាគខាងជើងទី ២ គឺមិន ត្រូវធ្វើ “នយោបាយភាវូបនីយកម្ម”ហើយសម្ដែងការប្តេជ្ញាចិត្តក្នុងការសម្រេចគម្រោងការណេ៍នេះ។ ក្រៅពីនេះ ភាគីទាំងពីក៏បានពិភាក្សាអំពីការបង្ហូរឧស្ម័នរបស់រុស្ស៊ីតាមរយៈអ៊ុយក្រែននៅក្នុងគម្រោងការណ៍នេះផងដែរ៕