ថ្នាក់ដឹកនាំលើទូទាំងពិភពលោកសំដែងទស្សនៈអំពីការដែលអង់គ្លេសចាកចេញពី EU

ថ្នាក់ដឹកនាំលើទូទាំងពិភពលោកសំដែងទស្សនៈអំពីការដែលអង់គ្លេសចាកចេញពី EU - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama អះអាងថា ទាំងអង់គ្លេសនិង EU នៅជាដៃគូមិនអាចខ្វះបានរបស់អាមេរិក (រូបថត៖bloomberg.com)

(VOVworld) - ក្រោយពីអ្នកបោះឆ្នោតអង់គ្លេសភាគច្រើនសំរេចឲ្យប្រទេសនេះ ចាក
ចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ប្រធានាធិបតីអាមេរិកលោក Barack
Obama បានប្រកាសថា លោកគោរពសេចក្ដីសំរេចរបស់ប្រជាជនអង់ គ្លេស ព្រម
ទាំងអះអាងថា ទាំងអង់គ្លេសនិង EU នៅជាដៃគូមិនអាចខ្វះបានរបស់ អាមេរិក។
ក្នុងពេលនោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចាត់ទុកថា លទ្ធផលនៃការ
បោះប្រជាមតិនៅអង់គ្លេសបានឆ្លុះបញ្ចាំងនូវការមិនពេញចិត្ត របស់ប្រជាជនអង់
គ្លេសអំពីបញ្ហាជនចំណាកស្រុក អំពីក្បាលម៉ាស៊ីន EU ក៏ដូច ជាការព្រួយបារម្ភអំពី
សន្តិសុខផងដែរ។នៅជប៉ុន​នាយករដ្ឋមន្រ្តីលោក Shinzo Abe បានសន្យាថា នឹង
សហការជាមួយសមាជិកផ្សេងៗក្នុងក្រុមប្រទេសឧស្សា ហកម្មអភិវឌ្ឍន៍ជួរមុខ
(G៧) ដើម្បីការពារសេដ្ឋកិច្ចសកល ជៀសវាងការធ្លាក់ ចូលក្នុងវិបត្តិ។អ្នកនាំពាក្យ
ក្រសួងការបរទេសចិនលោកស្រី Hua Chunying បានឲ្យដឹងថា ចិនគោរពជម្រើស
របស់ប្រជាជនអង់គ្លេស ព្រមទាំងសង្ឃឹមថា អង់ គ្លេសនិង EU នឹងពិភាគ្សាអំពី
ដំណើរការចាកចេញពីសម្ព័ន្ធភាពឆាប់បំផុតតាម ដែលអាចធ្វើបាន។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត អគ្គលេខាធិការអ.ស.បលោក Ban Ki-moon នា
ថ្ងៃទី២៤ មិថុនា បានចេញសេចក្ដីថ្លែងការណ៍មួយទាក់ទិនដល់លទ្ធផលនៃការ
ដែលអង់គ្លេសចាកចេញពី EU ក្នុងនោះលោកបានសំដែងក្ដីសង្ឃឹមថា អ.ស.ប
នឹងបន្តទទួលបានការរួមវិភាគទានពីដៃគូសំខាន់ទាំងពីរគឺអង់គ្លេសនិង EU។នា
ថ្ងៃដដែល ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean Claude Juncker បានឲ្យដឹងថា
 លោកចង់ចាប់ផ្ដើមភ្លាមការចរចារអំពី Brexit ព្រមទាំងអះអាង ថា មិនមានមូល
ហេតុណាមួយត្រូវរង់ចាំដល់ខែតុលានោះទេ។រដ្ឋមន្រ្តីការបរ ទេសអាល្លឺម៉ង់
លោក Frank Walter Steinmeier បានអំពាវនាវឲ្យប្រទេសសមា ជិក EU ទាំង២៧
 ពុំមានវិធានការតបតវិញក្រោយពីអង់គ្លេសចាកចេញពី EU ផ្ទុយទៅវិញ គប្បី
ប្រមូលផ្ដុំទៅលើបញ្ហាសន្តិសុខ ជនចំណាកស្រុកនិងអភិវឌ្ឍន៍សេដ្ឋ កិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ