ថ្នាក់ដឹកនាំវៀតណាម - អាមេរិកផ្ញើរសារអបអរសាទរជូនគ្នាទៅវិញទៅមក រំលឹកខួបលើកទី ២៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត

(VOVWORLD) -  ក្នុងឱកាសខួបលើកទី ២៥ នៃការធ្វើឱ្យប្រក្រតីភាពននិងការបង្កើតទំនាក់ទំនងការទូតរវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសហរដ្ឋ អាមេរិក (១២ កក្កដា ១៩៩៥ - ១២ កក្កដា ២០២០) អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាម លោក Nguyen Phu Trong បានអញ្ជើញផ្លាស់ប្តូរនូវសារលិខិតអបអរសាទរជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump។

ថ្នាក់ដឹកនាំវៀតណាម - អាមេរិកផ្ញើរសារអបអរសាទរជូនគ្នាទៅវិញទៅមក រំលឹកខួបលើកទី ២៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញទទទួលជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០១៩

នៅក្នុងសារលិខិតនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បញ្ជាក់ថា ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសហរដ្ឋ អាមេរិកបានជំនះពុះពារ ទាំងចម្ងាយ ពីភូមិសាស្ត្រនិងទាំងភាពខុសគ្នា ដើម្បីឈានដល់ការអភិវឌ្ឍ ជាវិជ្ជមាន និងស្ថិរភាព ហើយនាំអាមេរិកក្លាយជាដៃគូ ឈានមុខគេរបស់វៀតណាម លើវិស័យជាច្រើន។ វៀតណាមជឿជាក់ថា ដោយស្មារតី ទុកអតីតកាលមួយអន្លើ ជំនះភាពខុសគ្នា ជំរុញភាពស្រដៀងគ្នា និងឆ្ពោះទៅអនាគត នៃភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម - អាមេរិក កាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាពនិងយូរអង្វែង ក្នុង គោល បំណងបម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិសុខ សន្តិភាពនិងវិបុលភាពនៅក្នុងតំបន់និងពិភព លោក។

ចំណែកឯសារលិខិតរបស់ប្រធានាធិបតីអាមេរិកលោក  Donald Trump បានបញ្ជាក់ថា ការអភិវឌ្ឍ ភាព ជាដៃគូរវាងប្រទេសទាំងពីរគឺជារបត់មួយដ៏ពិសេស។ កិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ននេះ បានបង្កើតមូល ដ្ឋានសម្រាប់ការជឿទុកចិត្តនិងការយោគយល់គ្នា ដែលអនុញ្ញាតឱ្យប្រទេសទាំងពីរបង្កើតភាព ជាដៃគូគ្រប់ជ្រុងជ្រោយ ហើយត្រូវបានបញ្ជាក់តាមរយៈទំនាក់ទំនងពាណិជ្ជកម្មដែលកំពុងកើនឡើង និងការផ្សារភ្ជាប់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ។ យ៉ាងណាមិញ សហរដ្ឋអាមេរិករក្សាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរដោយផ្អែកលើចក្ខុវិស័យរួមគ្នានៃសន្តិភាពនិងវិបុលភាពនៅក្នុងតំបន់ឥណ្ឌា- ប៉ាស៊ីហ្វិក ក៏ដូចជាការគោរពអធិបតេយ្យនិងច្បាប់របស់គ្នាទៅវិញទៅមក។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានផ្លាស់ប្តូសារអបអរសាទរជាមួយប្រធានា ធិបតីអាមេរិកលោក Donald Trump; ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានផ្លាស់ប្តូរសារអបអរសាទរជាមួយប្រធានព្រឹទ្ធសភាអាមេរិកលោក Michael Pence និងប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ