ថ្នាក់ដឹកនាំវៀតណាមកំពុងពិនិត្យមើលដំណោះស្រាយដោយតស៊ូខាងគតយុត្តិតាមច្បាប់អន្តរជាតិ

ថ្នាក់ដឹកនាំវៀតណាមកំពុងពិនិត្យមើលដំណោះស្រាយដោយតស៊ូខាងគតយុត្តិតាមច្បាប់អន្តរជាតិ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (TTXVN)

(VOV)_នាថ្ងៃទី ៣០ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan
 Dung បានឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៍មាន Bloomberg ( អាមេរិក)​ ​អំពី សភាពការណ៍សេដ្ឋកិច្ច-សង្គមវៀតណាម ក្នុងរយៈ​​​​​​​ពេល​៥ខែ​ដើមឆ្នាំ  ២០១៤  និងការដែលចិនបានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ ដោយខុសច្បាប់នៅ ក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម។

          ស្ដីពីសភាពការណ៍សេដ្ឋកិច្ចវៀតណាម ក្នុងរយៈពេល៥ខែដើមឆ្នាំ ​២០១៤  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអោយដឹង​ថា៖ កំណើន សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០១៣គឺ៥,៤%។ ក្នុងរយៈ​ពេល៥ខែដើមឆ្នាំមក  កំពុង មានសញ្ញាសកម្ម តាមទិសដៅដែលបានដាក់​ចេញ។ ម៉ាក្រូសេដ្ឋកិច្ច អតិផរណា
ត្រូវបានគ្រប់ គ្រងដ៏ល្អ ផ្ទុកបំរុងរូបិយប័ណ្ណ​​បានកើនឡើងខ្ពស់ …។ល។ ទាក់ទិន ដល់ការដែលចិនបានដាក់​ស្ថានីយខួង Haiyan Shiyou ៩៨១ ដោយខុសច្បាប់
នៅក្នុងតំបន់ដែន​សមុទ្ររបស់វៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក
 Nguyen Tan Dung បានលើកច្បាស់ថា៖ សកម្មភាពនេះរបស់ចិនបានរំលោភ
យ៉ាងខ្លាំងក្លាទៅ​លើអធិបតេយ្យភាពរបស់វៀតណាម និងច្បាប់អន្តរជាតិ សេច
ក្ដីថ្លែង ការណ៍ ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងគំរាមគំហែងដល់​សន្តិភាព ស្ថិរភាពនៅក្នុងតំបន់។ វៀតណាម​ប្តេជ្ញាចិត្ត
តស៊ូ ​និងស្នើចិនត្រូវដកស្ថានីយ៍ខួងចេញពីតំបន់ដែនសមុទ្ររបស់​ខ្លួន។ ​វៀតណាមក៏អំពាវនាវអោយសហគមន៍អន្តរជាតិឡើងសម្លេង​សំណូមពរចិន
ត្រូវ​គោរពច្បាប់អន្តរជាតិ ដក​ស្ថានីយខួងចេញពីតំបន់ដែនសមុទ្ររបស់វៀត
​ណាម។ ឆ្លើយសំនួរនានាដែលទាក់ទិនដល់ទស្សនះ របៀបតស៊ូ​ការពារ
អធិបតេយ្យ ភាព របស់បក្ស និងរដ្ឋវៀតណាម នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានអោយដឹងថា៖ វៀតណាមបាននិងកំពុងធ្វើអស់ពីកម្លាំងកាយ​ចិត្តដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនដោយសន្តិវិធី ដើម្បីឯករាជ្យ អធិប
តេយ្យភាពរបស់ប្រទេសជាតិវៀតណាម។ ការតស៊ូខាងគតិយុត្តិតាមច្បាប់​អន្តរជាតិ ជាវិធានការសន្តិភាពមួយ។ ថ្នាក់ដឹកនាំវៀតណាមកំពុងពិនិត្យមើល
អំពី​ដំណោះស្រាយនេះ។

ស្ដីពីទំនាក៉ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេស
ចរណ៍ជាមួយចិនក្នុងសភាពការណ៍នាបច្ចុប្បន្ន នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានចាត់ទុកថា៖ រហូតមកដល់ពេលនេះ ទំនាក់ទំនង​សហប្រតិ​បត្តិ ការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍វៀតណាម-ចិន ​និយាយ​រួម នៅប្រព្រឹត្តទៅជាធម្មតា។ ការដែលចិនបានរំលោភទៅលើ អធិបតេយ្យ ភាពសមុទ្ររបស់វៀតណាម បានជះឥទ្ធិពលទៅលើវិស័យមួយចំនួនរបស់
ខឿនសេដ្ឋកិច្ចវៀតណាម។ ប៉ុន្តែ វៀតណាមបានមានដំណោះស្រាយសមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ