|
លោក Nguyen Manh Hung និងលោក Khamtay Siphandon(TTXVN) |
(VOV)_ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៩០ នៃទិវាកំណើតលោក Khamtay Siphandon អតីតប្រធានគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជា អតីតប្រធានរដ្ឋឡាវ នាថ្ងៃទី ៨ កុម្ភះ នៅទីរួមខេត្ត Pakxe ខេត្ត Champasak (ភាគ ខាងត្បូងឡាវ) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Manh Hung
បានប្រគល់កន្ត្រក់ជូនផ្កានិងកាតជូនពររបស់អគ្គលេខាបក្សកម្មុយនីស្តវៀតណាម
លោក Nguyen Phu Trong ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងស្ថាន ទូតវៀតណាមប្រចាំនៅឡាវជូនចំពោះលោក Khamtay Siphandon។
ឯកអគ្គរដ្ឋទូត Nguyen Manh Hung បានជូនពរលោកKhamtay Siphandon មាន ខុសភាពល្អ បរិបូរ អាយុយឹនយូរ បន្តមានការរួមវិភាគទានអោយបុព្វហេតុបដិវត្តន៍ដ៏
រុង រឿងរបស់បក្សប្រជាជនបដិវត្តន៍ឡាវ និងពូនជ្រុំអោយទំនាក់ទំនងពិសេស និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ កាន់តែអភិវឌ្ឍន៍ពីមួយ
ថ្ងៃទៅមួយថ្ងៃ។ ឯកអគ្គរដ្ឋទូត Nguyen Manh Hung ក៏បានអះអាងថា៖នឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយស្ថានទូត និងស្ថាប័នដំណាងរបស់វៀតណាម
ប្រចាំនៅឡាវ សម្រេចរាល់ភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ជូន រួមចំណែកពូនជ្រុំ
អោយទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីពិសេសរវាងប្រទេសទាំងពីរ កាន់តែ
អភិវឌ្ឍន៍ ពីមួយថ្ងៃទៅមួយថ្ងៃ៕