ថ្នាក់ដឹកនាំវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាហុងគ្រី Kover Laszlo
|
ថ្នាក់ដឹកនាំវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាហុងគ្រី Kover Laszlo |
Vovworld-នាថ្ងៃទី៩វិច្ឆិកា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានទទួលជួបសន្ទនាដាច់ដោយឡែកជាមួយប្រធានរដ្ឋសភាហុងគ្រីលោក Kover Laszlo ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ប្រធានរដ្ឋសភាលោក Kover Laszlo បានវាយតំលៃខ្ពស់រាល់សមិទ្ធិដ៏ធំធេងដែលបក្សរដ្ឋនិងប្រជាជនវៀតណាមដណ្ដើមបានក្រោយរយៈពេលជិត៣០ឆ្នាំផ្លាស់ប្តូរថ្មី វាយតំលៃខ្ពស់បទពិសោធន៍របស់វៀតណាម ឥទ្ធិពលនិងតួនាទីរបស់វៀតណាមក្នុងដំបន់និងលើពិភពលោក។
រីឯអគ្គលេខា Nguyen Phu Trong បានថ្លែងអំណរគុណរដ្ឋសភារដ្ឋាភិបាលនិងប្រជាជនហុងគ្រីបានបង្កលក្ខណៈងាយស្រួលសំរាប់ពលរដ្ឋវៀតណាមរស់នៅធ្វើការនិងរៀនសូត្រនៅហុងគ្រី។ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយប្រទេសមិត្តភក្តិប្រពៃណី ក្នុងនោះមានហុងគ្រីផង។ វៀតណាមប្តេជ្ញាខំប្រឹងប្រែងសំដៅពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងល្អប្រសើរនោះរវាងប្រទេសទាំងពីរ។
ក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាហុងគ្រី នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានសម្ដែងបំណងរួមជាមួយហុងគ្រីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍ស៊ីជម្រៅនិងមានប្រសិទ្ធិភាពលើគ្រប់វិស័យពិសេសគឺអំពីសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគអប់រំបណ្ដុះបណ្ដាលជាដើម។ លោក Nguyen Tan Dung ក៏ស្នើរហុងគ្រីទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារពេញលេញយ៉ាងឆាប់រហ័សនិងគាំទ្រការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU)៕