ថ្នាក់ដឹកនាំវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ

ថ្នាក់ដឹកនាំវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thoongsing Thamavong

          (VOV)_នា​ថ្ងៃទី១៨ កក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក​ 
Truong Tan Sang បានទទួលជួបសន្ទនាជាមួយនាយក​រដ្ឋមន្ត្រីឡាវ ​លោក Thoong
sing Thamavong ដែលកំពុងមានដំណើរទស្សនកិច្ចនៅ​វៀត​ណាម​។ ប្រធានរដ្ឋ 
Truong Tan Sang បានសង្កត់ធ្ងន់ថា៖ វៀតណាមនិងឡាវជា​២ប្រទេស មានទំនាក់
ទំនងមិត្តភាព សាមគ្គីភាពពិសេស បក្ស រដ្ឋ​និងបណ្ដាតំបន់​ អង្គភាពអាជីវកម្មវៀត
ណាម ត្រៀមខ្លួនជាស្រេច ជួយឧបត្ថម្ភ និងសហប្រតិបត្តិការជាមួយឡាវ ក្នុងការ
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស។

          មុននោះ ក្នុងជំនួបសន្ទនា នារសៀលថ្ងៃទី១៧ កក្កដា នៅទីក្រុងហាណូយ 
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និង នាយករដ្ឋមន្ត្រី​ឡាវ លោក
 Thoongsing Thamavong បានអះអាងថា៖នាពេលខាងមុខនេះ ​ភាគីទាំងពីរនឹងប្រ
មូលផ្តុំ អនុវត្តដោយប្រសិទ្ធិភាពរាល់កិច្ចព្រមព្រៀង ស្ដីពីកិច្ច​សហប្រតិបត្តិការទ្វេភាគីវៀតណាម និងឡាវ ជំរុញខ្លាំងការផ្លាស់ប្តូរពាណិជ្ជកម្ម ក្នុងរយៈពេល៦ខែចុង
ឆ្នាំ ២០១៥ ខំប្រឹងប្រែងទទួលបាន២ពាន់លានដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០១៥។ 
ភាកីទាំងពីរក៏បានជំរុញខ្លាំងថែមទៀត កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ 
ការពារជាតិ ព្រំដែន អប់រំ និងអភិវឌ្ឍន៍ប្រភពធនធាន​មនុស្ស…លៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ