ថ្នាក់ដឹកនាំវៀតណាមបំផុសបុណ្យតេតដាំដើមឈើនៅដំបន់នានា
(VOVWORLD) /  
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានចូលរួមនិងបំផុសបុណ្យតេតដាំដើមឈើដឹងគុណលោកប្រធានហូជីមិញឆ្នាំ២០១៤។ (VOV) |
Vovworld-ដាំដើមឈើក្នុងប៉ុន្មានថ្ងៃអំណរបុណ្យតេត អំណរនិទាឃៈរដូវបាន
ក្លាយទៅជាប្រពៃណីសម្រស់វប្បធម៍ក្នុងជីវភាពរស់នៅប្រជាជនវៀតណាម។ នា
ព្រឹកថ្ងៃទី៧កុម្ភៈ (ពោលគឺថ្ងៃទី៨បុណ្យតេត) ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang រួមជាមួយដំណាងថ្នាក់ដឹកនាំក្រសួងផ្នែកមជ្ឈឹមនិងដំបន់និងប្រជាជន
ខេត្ត Thanh Hoa បានចូលរួមនិងបំផុសបុណ្យតេតដាំដើមឈើដឹងគុណលោក
ប្រធានហូជីមិញឆ្នាំ២០១៤។
ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ Truong Tan Sang បានលើកច្បាស់ថា៖
“ខ្ញុំអំពាវនាវជនរួមជាតិចូរជួយជ្រោមជ្រែងយ៉ាងសកម្ម ចូលរួមចលនាបុណ្យតេត
ដាំដើមឈើដឹងគុណលោកអ៊ុំហូជានិច្ច។ ចូរចូលរួមយ៉ាងសកម្មដាំព្រៃឈើនិងការពារ
ព្រៃ ប្តេជ្ញាទប់ស្កាត់គ្រោះបំផ្លិចបំផ្លាញព្រៃការពារបិរិស្ថានរស់នៅ អនុវត្តល្អពាក្យ
ទូន្មានរបស់លោកអ៊ុំហូ និទាឃៈរដូវជាបុណ្យតេតដាំដើម្បី ធ្វើឲ្យប្រទេសជាតិកាន់តែ
និទាឃៈរដូវពីមួយថ្ងៃទៅមួយថ្ងៃ។”
នាព្រឹកថ្ងៃដ៏ដែល អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនៅខេត្ត Hoa Binh ផងដែរ៕
-VOVWORLD