ថ្នាក់ដឹកនាំវៀតណាមផ្ញើរសារទូរលេខចូលរួមរំលែកទុក្ខអំពីការសោយទិវង្គតរបស់ព្រះមហាក្សត្រថៃ

ថ្នាក់ដឹកនាំវៀតណាមផ្ញើរសារទូរលេខចូលរួមរំលែកទុក្ខអំពីការសោយទិវង្គតរបស់ព្រះមហាក្សត្រថៃ - ảnh 1
ថា ព្រះមហាក្សត្រថៃ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត

(VOVworld)-ទទួលបានដំណឹងថា ព្រះមហាក្សត្រ​ថៃ ព្រះ​អង្គ ភូមិ​បុល អាប់​ឌុ​ល​
យ៉ា​ដេត បាន​យាងចូល​ទិវង្គត់នោះ នាថ្ងៃទី១៤តុលាឆ្នាំ២០១៦ ប្រធានរដ្ឋ លោក
Tran Dai Quang នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ប្រធានរដ្ឋ
សភា លោក ស្រី Nguyen Thi Kim Ngan បានអញ្ជើញផ្ញើសារទូរលេខចូលរួមរំលែក
ទុក្ខជូនចំពោះ មហាក្សត្រី Sirikit នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha និង
ប្រធានក្រុមប្រឹក្សា នីតិបញ្ញត្តិជាតិលោក Pornpech Wichitcholchai។ សារទូរលេខ
បានចែងថា៖     

 “អស់រយៈពេល៧០ឆ្នាំឡើងគ្រងរាជ្យដ៏ឈ្លាសវៃរបស់ព្រះមហាក្សត្រ ភូមិ​បុល
អាប់​ ឌុ​ល​យ៉ា​ដេត ព្រះរាជាណាចក្រថៃមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាហើយប្រជា
ជនថៃ បានរស់នៅក្នុងភាពសុខសាន្តត្រាន សុភមង្គល។ ព្រះអង្គសោយ​ទិវង្គតបាន
បន្សល់ទុក្ខ នូវការទុក្ខព្រួយគ្មានទីបញ្ចប់ចំពោះមហាក្សត្រី ប្រជាជនថៃនិយាយ
ដោយឡែកនិង សហគមន៍អាស៊ាននិយាយរួម។ ជាប្រទេសជិតខាងស្និទស្នាល
និងជាដៃគូយុទ្ធសាស្ត្រ របស់ថៃ វៀតណាមជានិច្ចកាលគោរពនូវការរួមចំណែក
របស់ព្រះអង្គក្នុងការជម្រុញ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមជាមួយ
ថៃនាពេលកន្លងទៅ។ វៀតណាម ជឿជាក់ថា មហាក្សត្រី វង្សានុវង្សនិងប្រជាជន
ថៃនឹងឆ្លងផុតពីការឈឺឆាប់នេះ បន្តនាំ ប្រទេសថៃអភិវឌ្ឍន៍ខ្លាំងទៅមុខដូចបំណង
ប្រាថ្នារបស់ព្រះអង្គ”។

        ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក
Pham Binh Minh ក៏បានអញ្ជើញផ្ញើសារទូរលេខចូលរួមរំលែកទុក្ខដល់រដ្ឋមន្ត្រីការ
បរទេសថៃ លោក Don Pramudwinai ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ