ថ្នាក់ដឹកនាំវៀតណមផ្ញើរសារទូរលេខរំលែកទុក្ខដល់ថ្នាក់ដឹកនាំសឹង្ហបុរី

(VOVworld) -  នាថ្ងៃទី២៣ មិនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung
បានទៅកាន់ ស្ថានទូតសឹង្ហបុរីប្រចាំនៅរដ្ឋធានីហាណូយ​ ចុះលើសៀវភៅកាន់ទុក្ខ រំលែកទុក្ខដោយសារមរណភាពរបស់លោក Lee Kuan Yew អតីតនាយករដ្ឋមន្រ្តី
សឹង្ហបុរី។ តាងនាមរដ្ឋាភិបាលនិងប្រជាជនវៀតណាម  លោក Nguyen Tan Dung
បញ្ជូនដល់រដ្ឋាភិបាលនិងប្រជាជនសឹង្ហបុរីនូវការរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុត។ លោកបានសរសេរក្នុងសៀវភៅកាន់ទុក្ខថា មរណភាពរបស់លោក Lee Kuan Yew ជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែចំពោះសឹង្ហបុរីនិយាយដោយឡែក ប៉ុណ្ណោះទេ ថែមទាំងចំពោះសហគមន៍អាស៊ាននិយាយរួមទៀតផង។ប្រជាជនវៀតណាមជា
និច្ចកាលចង់ចាំមនោសញ្ចេតនានិងការជួយឧបត្ថម្ភដ៏ថ្លៃថ្លាដែលលោក Lee Kuan
Yew លៃទុកសំរាប់វៀតណាម។
ថ្នាក់ដឹកនាំវៀតណមផ្ញើរសារទូរលេខរំលែកទុក្ខដល់ថ្នាក់ដឹកនាំសឹង្ហបុរី - ảnh 1
អតីតនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Kuan Yew (រូបថត៖ From Lee Hsien Loong's Facebook)

មុននោះ ដោយទទួលបានព័ត៏មានលោក Lee Kuan Yew អតីតនាយករដ្ឋមន្រ្តី
សឹង្ហបុរីទទួលមរណភាព អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាមលោក Nguyen
Phu Trong បានផ្ញើរសារទូរលេខរំលែកទុក្ខដល់អគ្គលេខា ធិការគណៈបក្សធ្វើ
សកម្មភាពប្រជាជនសឹង្ហបុរីលោក Lee Hsien Loong ។ប្រធាន រដ្ឋវៀតណាម
លោក Truong Tan Sang បានផ្ញើរសារទូរលេខរំលែកទុក្ខទៅ ប្រធានាធិបតីសឹង្ហ
បុរីលោក Tony Tan Keng Yam។នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានផ្ញើរសារទូរលេខរំលែកទុក្ខទៅកាន់នាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien
Loong។
នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក
Pham Binh Minh ក៏បានផ្ញើរសារទូរលេខរំលែកទុក្ខដល់រដ្ឋមន្រ្តីការបរទេស
សឹង្ហបុរីលោក  K Shanmugam ផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ