ថ្នាក់ដឹកនាំវៀតណាមផ្ញើរសារទូរលេខសាកសួរសុខទុក្ខទៅកាន់ថ្នាក់ដឹកនាំនិងប្រជាជនឥណ្ឌូនេស៊ី
(VOVWORLD) - ទទួលបានព័ត៌មានថា នាថ្ងៃទី២២ខែធ្នូ រលកយក្សស៊ូណាមីបានវាយប្រហារ នៅច្រកសមុទ្រ Sunda ចន្លោះខេត្ត Banten និងខេត្ត Lampung នៃប្រទេសឥណ្ឌូណេស៊ី ដែលបណ្តាលឱ្យបាត់បង់មនុស្សនិងទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរនោះ នាថ្ងៃទី ២៣ ខែធ្នូ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong; នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បាន អញ្ជើញផ្ញើរសារទូរលេខសាកសួរសុខទុក្ខទៅកាន់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញផ្ញើរសារទូរ លេខសាកសួរសុខទុក្ខទៅកាន់ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ប្រជា ជនឥណ្ឌូណេស៊ី Zulkifli Hasan ផងដែរ។
ថ្នាក់ដឹកនាំវៀតណាមបានចូលរួមរំលែកទុក្ ខយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំនិងប្រជាជនឥណ្ឌូណេស៊ីដែលកំពុងប្រឈមមុខនឹងការបាត់បង់មនុស្សនិងទ្រព្យសម្បត្តិ ដែលបណ្តាលមកពីគ្រោះមហន្តរាយ បន្ទាប់ពីរលកយក្សស៊ូណាមីនៅ ខេត្ត Sulawesi កាលពីខែកញ្ញាកន្លងទៅ។ ថ្នាក់ដឹកនាំវៀតណាមបានសម្តែងនូវសាមគ្គីភាពនឹងត្រៀមខ្លួនជាស្រេចចែករំលែកការលំបាករបស់ប្រជាជនវៀតណាមជាមួយប្រជាជនឥណ្ឌូនេស៊ី ព្រមទាំងជឿជាក់ថាប្រជាជនឥណ្ឌូនេស៊ីនឹងជំនះពុះពារលើផលវិបាកភ្លាមៗរួមទាំងស្ថិរភាពជីវភាពរស់នៅយ៉ាងឆាប់បំផុត។
ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ក៏បានផ្ញើរសារទូរលេខសាកសួរសុខទុក្ខចំពោះរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោក Retno Marsudi ផងដែរ៕